គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​អូរ​ស្មាច់ វាយ​សិស្សស្រី​រហូត​ត្រដរខ្យល់​

Doliprane TVC

​សិស្សស្រី​ម្នាក់​ឈ្មោះ ឆាយ ខៃ​ស៊ិ​ង រៀន​នៅ​អនុវិទ្យាល័យ​អូ​ស្មាច់ ខេត្ត​ឧត្ដ​មានជ័យ ត្រូវបាន​គ្រូ​វាយ​រហូត​សន្លប់​ ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ​ភ្លាមៗ ។ ​គ្រូ​ម្នាក់​ដែល​បាន​វាយ​សិស្សស្រី​ចំ​ខ្នង​រហូតដល់​ត្រដរខ្យល់​នោះ មាន​ឈ្មោះថា សុខ សារ៉ូ​ត អាយុ ២៨ ឆ្នាំ ជា​គ្រូ​ឯកទេស​គណិតវិទ្យា បង្រៀន​នៅ​អនុវិទ្យាល័យ​រួត​ចំប៉ី ឃុំ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​អូរ​ស្មាច់ វាយ​សិស្សស្រី​រហូត​ត្រដរខ្យល់​

គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​អូរ​ស្មាច់ វាយ​សិស្សស្រី​រហូត​ត្រដរខ្យល់​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់បុរ​សម្នាក់​ឈ្មោះ Thou Reach ដែល​បាន​បញ្ជាក់ថា​ជា​ពូ​របស់​ក្មេងស្រី​រង​​គ្រោះ​បានឱ្យដឹងថា លោកគ្រូ​អនុវិទ្យាល័យ​ខាងលើ​បាន​វាយ​ក្មួយ​ស្រី​របស់ខ្លួន រហូត​សន្លប់​ត្រូវ​បញ្ជូនទៅ​ពេទ្យ​​កាប​ឈើ​ង ប្រទេស​ថៃ​ភ្លាមៗ ។

គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​អូរ​ស្មាច់ វាយ​សិស្សស្រី​រហូត​ត្រដរខ្យល់​

​យើង​មិន​បានដឹង​ឱ្យ​ប្រាកដថា មានរឿង​រ៉ាង​អ្វី​ឱ្យ​ប្រាកដ​នោះឡើយ​មុន​ឈានដល់​ការប្រើ​អំពើហិង្សា​លើ​សិស្ស នេះ ប៉ុន្តែ​បើ​យោងតាម​ការបញ្ចេញមតិ​ពី​ពូ​របស់​នាង​នៅក្នុង​បណ្ដាញ​សង្គម​បានឱ្យដឹងថា គ្រូ​ម្នាក់នេះ គ្រាន់តែ​សិស្ស​កត់​មេរៀន​មិន​ដាក់​ចំណងជើង ក៏​វាយ​សិស្ស​ដែរ ។

គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​អូរ​ស្មាច់ វាយ​សិស្សស្រី​រហូត​ត្រដរខ្យល់​

​រហូតមកទល់​ពេលនេះ ខាង​គ្រួសារ​ជនរងគ្រោះ និង គ្រូ​ដៃ​ក្ដៅ​ខាងលើ​បាន​សម្របសម្រួល​គ្នា​ហើយ ដោយ​មិន មាន​ប្ដឹងប្ដល់​អ្វី​នោះឡើយ ព្រោះ​ក្មេងស្រី​រងគ្រោះ​ក៏បាន​ធូរស្រាល ហើយ​គ្រូ​ខាងលើ​ក៏បាន​សារភាព​ទទួលកំហុស ហើយ​សន្យាថា​នឹងមិន​មានរឿង​បែបនេះ​កើតឡើង​ជា​លើក​ទី​ពីរ ហើយក៏​មិនមាន​គុំកួន​ជាមួយ​សិស្ស​នេះ​ទៀ​តទៅ​ថ្ងៃក្រោយ​ទៀតឡើយ ៕ ភូមិន្ទ​

គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​អូរ​ស្មាច់ វាយ​សិស្សស្រី​រហូត​ត្រដរខ្យល់​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​អូរ​ស្មាច់ វាយ​សិស្សស្រី​រហូត​ត្រដរខ្យល់​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​អូរ​ស្មាច់ វាយ​សិស្សស្រី​រហូត​ត្រដរខ្យល់​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​អូរ​ស្មាច់ វាយ​សិស្សស្រី​រហូត​ត្រដរខ្យល់​