នារីក្លាហានម្នាក់ លោតចូលទឹកបឹង ជួយស្រោចស្រង់ទូរស័ព្ទ iPhone 5

ចិន៖ កាលពីពេលថ្មីៗ កន្លងទៅនេះ ស្រ្តីជនជាតិចិនម្នាក់ បានដើរលេង នៅក្នុងឧស្យានមួយកន្លែង ឈ្មោះថា Longtan Park ស្ថិតក្នុងទីក្រុង Liuzhou ប្រទេសចិន ហើយចៃដន្យអាក្រក់ ក៏ជ្រុះទូរស័ព្ទដៃ ម៉ាក iPhone 5 មួយគ្រឿង ចូលទៅក្នុងទឹកបឹង។

ជាមួយគ្នានេះដែរ ស្រ្តីដែលមានរូបរាងធាត់ តែចិត្តសឿងរូបនោះ មិនស្ទើរស្ទាក់ឡើយ បានដោះអាវក្រៅ (អាវធំ) ចេញ រួចហក់ចូល ទៅក្នុងទឹកបឹងនោះ ដើម្បីស្វែងរក ទូរស័ព្ទដៃ របស់នាង មកវិញ តែម្តង។

នារីក្លាហានម្នាក់ លោតចូលទឹកបឹង ជួយស្រោចស្រង់ទូរស័ព្ទ iPhone 5

ហេតុការណ៍នេះដែរ បានកើតឡើង កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ។ បើតាមសម្តីសាក្សី នៅក្បែរកន្លែងកើតហេតុ លោក Deng បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ លោកកំពុងតែដើរ នៅជុំវិញបរិវេណបឹងនោះ ស្រាប់តែលឺសម្លេង យ៉ាងខ្លាំង។ ភា្លមៗនោះ លោកបានគិតថា ប្រាកដជាមាន នរណាម្នាក់ជួបគ្រោះថ្នាក់ ហើយក៏ប្រញាប់ទៅមើល ស្រាប់តែឃើញ នារីវ័យក្មេងរូបនោះ ស្ថិតនៅចម្ងាយ ប្រមាណជា ៤ ទៅ ៥ម៉ែត្រពីច្រាំង កំពុងតែហែលឡើង មកលើច្រាំងវិញ។

«នៅពេលខ្ញុំបានឃើញនាងដំបូង ខ្ញុំបានគិតថា នាងកំពុងតែរកត្រី... ខ្ញុំមិននឹកស្មានសោះថា នាងកំពុងតែ រកទូរស័ព្ទ ទៅវិញ»។ លោក Deng បានប្រាប់ឲ្យដឹងទៀតថា គាត់បានឈរមើល នារីរូបនោះ ឡើងចុះក្នុងទឹក ៣ ទៅ ៤ដង ទម្រាំតែនាង រកឃើញទូរស័ព្ទដៃ ម៉ាក iPhone 5 របស់នាងវិញ។ យ៉ាងណាក៏ដោយ លោក Deng បានបញ្ជាក់ថា អេក្រង់ទូរស័ព្ទរបស់នាង បានខូចបាត់ទៅហើយ ប៉ុន្តែមុខងាររំញ័រ របស់វា នៅតែដំណើរការធម្មតា។

យ៉ាងណាមិញ អ្នកគ្រប់គ្រងឧស្យានខាងលើ បានសង្កេតឃើញថា មនុស្សស្រីធ្វើសកម្មភាព លោតចូលក្នុងទឹក ដើម្បីស្វែងរកទូរស័ព្ទដៃ បែបនេះ គឺពិតជាគ្រោះថ្នាក់ ខ្លាំងណាស់ ដោយសារតែ ជម្រៅទឹកបឹងនោះ ជាធម្មតា គឺប្រហែលជា ២ម៉ែត្រ​ ខណៈនៅកណ្តាលបឹង អាចមានជម្រៅ ជ្រៅជាងនេះទៅទៀត៕

នារីក្លាហានម្នាក់ លោតចូលទឹកបឹង ជួយស្រោចស្រង់ទូរស័ព្ទ iPhone 5
នារីក្លាហានម្នាក់ លោតចូលទឹកបឹង ជួយស្រោចស្រង់ទូរស័ព្ទ iPhone 5
នារីក្លាហានម្នាក់ លោតចូលទឹកបឹង ជួយស្រោចស្រង់ទូរស័ព្ទ iPhone 5
នារីក្លាហានម្នាក់ លោតចូលទឹកបឹង ជួយស្រោចស្រង់ទូរស័ព្ទ iPhone 5

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត