ម្យ៉ាងដែរ! ម្ចាស់យានដ្ឋានមួយ ខឹងរឿងរថយន្ត ២គ្រឿងចត មុខហាងខុសច្បាប់ទម្លាប់ សម្រេចស្ទូចយកទៅដាក់ លើដំបូលជំនួស (មានវីដេអូ)

ចិន៖ ទិដ្ឋភាពមួយដែល កម្រនឹងបានឃើញពីមុនមក បានកំពុងតែធ្វើឲ្យ មនុស្សជាច្រើនមាន ការចាប់អារម្មណ៍ខ្លាំង ជុំវិញនឹងរូបភាព ដែលបង្ហាញពីរថយន្ត២គ្រឿង ត្រូវបានស្ទូច ឡើងយកទៅដាក់ នៅលើដំបូលយានដ្ឋានមួយកន្លែង ក្រោយពីរថយន្តទាំងនេះ ចតមុខហាងនោះ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅឯយានដ្ឋានមួយកន្លែង ក្នុងទីក្រុង Qingdao របស់ប្រទេសចិន បន្ទាប់ពីមានរថយន្ត២គ្រឿង មួយពណ៌ខៀវ និងមួយទៀតពណ៌ខ្មៅ បានមកចតនៅចំ មុខយានដ្ឋាននោះ តែម្តងដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ឬក៏រអែងចិត្តអ្វីឡើយ។

ម្យ៉ាងដែរ! ម្ចាស់យានដ្ឋានមួយ ខឹងរឿងរថយន្ត ២គ្រឿងចត មុខហាងខុសច្បាប់ទម្លាប់ សម្រេចស្ទូចយកទៅដាក់ លើដំបូលជំនួស (មានវីដេអូ)
រថយន្ត២គ្រឿង ដែលត្រូវបានស្ទូច យកទៅដាក់នៅលើដំបូលយានដ្ឋាន

ហេតុដូចនេះហើយ ទើបធ្វើឲ្យម្ចាស់យានដ្ឋាន សម្រេចចិត្តធ្វើអំពើល្អមួយ ដោយជួយស្វែងរកកន្លែង​ចតដ៏ល្អសាកសមមួយ សម្រាប់រថយន្តទាំង២គ្រឿងនេះ តាមរយៈការស្ទូចយកវាឡើង ទៅដាក់លើដំបូលយានដ្ឋាន តែម្តង។

គូសបញ្ជាក់ផងដែរថា រូបថតនៃសកម្មភាពបែបនេះ ត្រូវបានចែកចាយពាសពេញ ប្រទេសចិន នៅលើបណ្តាញសង្គម ដែលវាបានធ្វើឲ្យ មនុសសជាច្រើន ធ្វើការកោតសរសើរ ចំពោះទង្វើដ៏គំរូនៃម្ចាស់យានដ្ឋានមួយនោះ និងជាការព្រមានមួយ ទៅដល់អ្នកបើកបរ ដែលចតរថយន្ត ពាសវាលពាសកាល មិនចេះគិតក្រែងចិត្តអ្នកដទៃផងដែរ៕

ម្យ៉ាងដែរ! ម្ចាស់យានដ្ឋានមួយ ខឹងរឿងរថយន្ត ២គ្រឿងចត មុខហាងខុសច្បាប់ទម្លាប់ សម្រេចស្ទូចយកទៅដាក់ លើដំបូលជំនួស (មានវីដេអូ)
រថយន្តនៅលើដំបូលយានដ្ឋាន ដែលជាកន្លែងចត ដ៏ល្អប្រសើរមួយ

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត