ត្រីឆ្តោ នាំចូលពីច្រកព្រែកស្បូវ ជារបស់ “បងយូ”

កណ្ដាល៖ ករណីនាំចូលត្រីឆ្ដោ ចូលខុសច្បាប់ពី ប្រទេសវៀតណាម តាមច្រកព្រំដែន ព្រែកស្បូវ ក្នុងឃុំ សំពៅពូន ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានគេដឹងថា ជារបស់ “បងយូ” ដែលជាឈ្មួញរកស៊ី ត្រីឆ្តោ ដ៏ចំណានម្នាក់។

នៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០១៦នេះ លោក ឃ្លាំង វណ្ណធុល នាយខណ្ឌរដ្ឋបាល ជលផលខេត្តកណ្ដាល បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា “លោកលែងចង់និយាយ ជាមួយ អ្នកព័ត៌មានហើយ បើមានការអី គឺទុកឡើងតុលាការតែម្តង ព្រោះលោកនិយាយប្រាប់ផ្សេង ការចុះផ្សាយផ្សេង ក្នុងចេតនាធ្វើឲ្យមន្រ្តីពាក់ព័ន្ធមើលមុខគ្នាមិនត្រង់។

ប៉ុន្តែយ៉ាងណា ទាក់ទិននឹងការនាំចូលត្រីឆ្តោ ខុសច្បាប់នេះ លោកថា “ខ្ញុំកំពុងតែចាត់ឲ្យមន្រ្តីចាប់ផ្តើមពិនិត្យមើល ព្រោះ មានមន្រ្តីតាមជាន់ តាមថ្នាក់ មានសង្កាត់ មានផ្នែក ឲ្យពិនិត្យមើលថាតើរឿងហ្នឹងវាយ៉ាងម៉េច?”។

ដោយឡែកមាន សេចក្តីរាយការណ៍ បានឲ្យដឹងថា ត្រីឆ្ដោរដែលច្បាប់ ហាមឃាត់ ត្រូវបាននាំចូលពីប្រទេសវៀតណាម តាមរថយន្តយីឌុប ក្នុងមួយយប់ៗយ៉ាងហោចណាស់ក៏ជាង១២០តោនដែរ ។ កូនត្រីទាំងនោះគេដឹងថា គេបានចិញ្ចឹម ដោយប្រើប្រាស់ចំណី ជាសារធាតុគីមី និងត្រូវបានគេធ្វើការបែងចែក លក់ទៅតាមទីផ្សារ ក្នុងប្រទេសកម្ពុជា ។

ទាក់ទិនករណីខាងលើ អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ កាលពីពេលថ្មីៗកន្លងទៅនេះធ្លា ប់បានព្រមាន ចំពោះឈ្មួញទុច្ចរិតណា ដែលហ៊ាននាំចូល ត្រីឆ្ដោខុសច្បាប់ ចូលមកស្រុកខ្មែរ តាមច្រកណា អ្នកគ្រប់គ្រងច្រកនោះ ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។

សម្រាប់ការនាំចូលត្រីឆ្នោរ ក្នុងពេលបច្ចុប្បន្ននេះ គេមិនដឹងថា មានមន្ត្រីពាក់ព័ន្ធប៉ុន្មាននាក់ នឹងប្រឈមមុខចំពោះការស៊ើបអង្កេត ហើយត្រូវទទួលទោស ឬមិនទទួលទោសនោះទេ ប្រជាពលរដ្ឋ ស្លូតត្រង់ បាន ត្រឹមតែរង់ចាំមើលតែប៉ុណ្ណោះ ថាច្បាប់នឹងចាត់ការ បែបណាចំពោះ អ្នកឃុបឃិត និងការនាំចូលត្រីឆ្នោនេះ ៕

ត្រីឆ្តោ នាំចូលពីច្រកព្រែកស្បូវ ជារបស់ “បងយូ”

ត្រីឆ្តោ នាំចូលពីច្រកព្រែកស្បូវ ជារបស់ “បងយូ”