ក្លិបអ្នកកាសែត ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារអ្នក កាសែតស្លាប់ ដោយជំងឺផ្តាសាយជ្រូក

ភ្នំពេញ៖  ក្លិបអ្នកកាសែតកម្ពុជា (Ccj Journalists) នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារ របស់លោក ឃុន ណួ ដែលបានស្លាប់ ដោយសារ ជំងឺផ្តាសាយជ្រូក នៅព្រឹកមិញនេះ។

លិខិតរបស់ក្លិបអ្នកកាសែត កម្ពុជា បានឲ្យដឹងថា ក្លិបព្រមទាំងសមាជិក សមាជិកាទាំងអស់ រំជើបរំជួយចិត្ត យ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹង ថា លោក ឃុន ណូ អ្នកបញ្ជាកាមេរ៉ា ថតលើអាកាស ( Drone) របស់ស្ថានីយ៍ទូរទស្សន៍  CNC , CTN , My TV  បានទទួល មរណភាពក្នុងវ័យ ២៩ឆ្នាំ កាលពីវេលាម៉ោង ប្រមាណ ៤ ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភ់ ឆ្នាំ ២០១៦ ព្រឹកមិញនេះ ដោយរោគាពាធ (ផ្តាសាយជ្រូក) ៕

ក្លិបអ្នកកាសែត ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារអ្នក កាសែតស្លាប់ ដោយជំងឺផ្តាសាយជ្រូក