លោក សុខ អាន៖ ការធ្វើដំណើរ តាមជើងយន្តហោះ មានសុវត្ថិភាពជាងការ ធ្វើដំណើរតាមផ្លូគោក

ភ្នំពេញ៖ គណៈកម្មាធិការ សន្តិសុខអាកាសចរណ៍ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំ មួយនៅទីស្តីការ គណៈរដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យ និងវាយតម្លៃអំពី សកម្មភាពការងារ គ្រប់គ្រងបញ្ហាសុវត្ថិភាព នៃជើងហោះហើរនៅកម្ពុជា ក្រោមវត្តមានលោក ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន មានប្រសាសន៍ថា “បញ្ហាសុវត្ថិភាពនៃ ជើងហោះហើរ សំខាន់គ្រោះថ្នាក់ ទាក់ទងសុវត្ថិភាព បច្ចេកទេស មានភាពកាន់ តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។ គិតពីឆ្នាំ២០១០ដល់២០១៥នេះ គិតជាមធ្យមភាគ គ្រោះថ្នាក់ទាក់ទង បញ្ហាសុវត្ថិភាព មានការថយចុះគួរ ឲ្យកត់សម្គាល់“។

លោកឧបនាយក រដ្ឋមន្រ្តីបញ្ជាក់ថា នៅឆ្នាំ២០១០ មានជើងហោះហើរច១,៣លានជើង ក្នុងនោះធ្លាក់ មានមួយករណី ។ ឆ្នាំ២០១១ មានជើងហោះហើរ ១,៥លានជើង ករណីធ្លាក់មាន១ករណី ។ ឆ្នាំ២០១២ មានជើងហោះហើរ២,២លានជើង ហើយធ្លាក់១ករណី ។ ឆ្នាំ២០១៣ មានជើងហោះហើរ ២,៣លានជើង ហើយធ្លាក់១ករណី ។

ឆ្នាំ២០១៤ មាន២,៩ លានជើងហោះហើរ មានធ្លាក់១ករណី និងឆ្នាំ២០១៥ មានជើងហោះហើរ៩,៤លានជើង ហើយធ្លាក់១ករណី ប្រៀបធៀបជាមធ្យម ភាគឃើញថា មានជើងហោះហើរ ១,៤លានជើង និងមានករណីធ្លាក់ ១ករណីតែប៉ុណ្ណោះ ។

លោកបានអះអាងថា តាមតួលេខខាងលើ ការធ្វើដំណើរ តាមជើងយន្តហោះ (ផ្លូវអាកាស) គឺមានសុវត្ថិភាពច្រើន ជាងការធ្វើដំណើរ តាមរថយន្ត (ផ្លូគោក)៕

លោក សុខ អាន៖ ការធ្វើដំណើរ តាមជើងយន្តហោះ មានសុវត្ថិភាពជាងការ ធ្វើដំណើរតាមផ្លូគោក

លោក សុខ អាន៖ ការធ្វើដំណើរ តាមជើងយន្តហោះ មានសុវត្ថិភាពជាងការ ធ្វើដំណើរតាមផ្លូគោក