ប្រជាពលរដ្ឋ នៅភូមិទឹកថ្លា ស្នើអាជ្ញាធរ ជួយដោះស្រាយ បញ្ហាទឹកស្អុយ និងផ្សែងពុុល ភាយចេញពី រោងចក្រ យ៉ុងលីតា

ភ្នំពេញ៖ ប្រជាពលរដ្ឋ នៅក្នុងភូមិទឹកថ្លា ខណ្ឌសែនសុខ ស្នើឲ្យអាជ្ញាធរបរិស្ថានខណ្ឌ ជួយដោះស្រាយបញ្ហា ទឹកស្អុយកខ្វក់ បង្ហូរចេញមក និងផ្សែងពុលភាយចេញពីរោងចក្រ យ៉ុងលីតា និងបំពង់ផ្សែងហុយទ្រុប ដែលបង្កឲ្យមានផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅជិតនោះយ៉ាងខ្លំាង។

យោងតាម ភ្នាក់ងារសារព័ត៌មាន ដើមអម្ពិល បានរាយការណ៍នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ឲ្យដឹងថា «ទឹកស្អុយកខ្វក់ និងបំពង់ផ្សែងហុយទ្រុប ចេញពីរោងចក្រ ឈ្មោះ យ៉ុងលីតា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានធ្វើឲ្យមានការប៉ះពាល់ ដល់ប្រជាពលរដ្ឋក្បែរខាងយ៉ាងខ្លំាង។

លោកបានបន្តថា ប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរ ពីរទៅបីដងមកហើយ ដើម្បីឲ្យភាគីខាងរោងចក្រ ជួយរៀបចំប្រព័ន្ធលូឲ្យបានត្រឹមត្រូវ កុំឲ្យទឹកស្អុយទំាងអស់នោះ ហូរជ្រាបចេញមកក្រៅរោងចក្រ ជាហេតុធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងមានការលំបាកក្នុងការរស់នៅប្រចំាថ្ងៃ ជាពិសេសនោះ រោងចក្របានបញ្ចេញផ្សែងហុយទ្រុប ក៏ជាបញ្ហាមួយដែលអាចប៉ះពាល់ផ្លូវដង្ហើម ក៏ដូចជាសុខភាពអ្នកភូមិទំាងមូលផងដែរ។

ក្នុងនោះដែរ ប្រជាពលរដ្ឋ សូមអាជ្ញាធរត្រូវគិតគូរដល់បរិស្ថាន ហើយត្រូវជំរុញឲ្យខាងរោងចក្រ ត្រូវតែគិតគូរផលប៉ះពាល់ដល់ប្រជាពលរដ្ឋជិតខាង ដើម្បីរកបច្ចេកទេសយ៉ាងណា កាតបន្ថយសារជាតិពុល ដែលជ្រាបចេញពីរោងចក្រ៕