CNRPគាំទ្រ រាជរដ្ឋាភិបាល ចំពោះការពិចារណា ទិញនាវាចម្បាំង ពីចិន២គ្រឿង

ភ្នំពេញ៖ លោក យ៉ែម បុញ្ញាឫទ្ធិ មន្រ្តីនាំពាក្យគណបក្សសង្គ្រោះជាតិ (CNRP) នៅរសៀលថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ បានថ្លែងគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពិចារណាបញ្ជាទិញ នាវាចម្បាំង ដែលមានប្រវែងជាង១០០ម៉ែត្រ ចំនួន២គ្រឿង ពីមហាមិត្តចិន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។

លោក យ៉ែម បុញ្ញាឫទ្ធិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោកយល់ស្របចំពោះរាជរដ្ឋាភិបាល ដែលពិចារណាបញ្ជា ទិញនាវាចម្បាំង២គ្រឿងពីប្រទេស ព្រោះនេះជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការការ ពារទឹកដី និងបង្កាការឈ្លានពានពីបណ្ដា ប្រទេសជិតខាងផងដែរ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា " យើងមិនមានការយល់ទាស់អីទេ យើងយល់ឃើញថា រាជរដ្ឋាភិបាលលោក ធ្វើការវាយតម្លៃជាក់ស្ដែង ពិតប្រាកដក្នុងការការពារ ម្យ៉ាងទៀតយើងយល់ឃើញថា ជាការសំខាន់របស់ ប្រទេសជាតិពាក់ព័ន្ធនឹងវិស័យយោធា"៕

CNRPគាំទ្រ រាជរដ្ឋាភិបាល ចំពោះការពិចារណា ទិញនាវាចម្បាំង ពីចិន២គ្រឿង