ព្រះអង្គម្ចាស់ ក្សត្រីយ៍ថៃ យាងប្រទាន ឧបករណ៍អគ្គីសនី ដល់វិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល (Video)

ភ្នំពេញ៖ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៦នេះ បានយាងទស្សនកិច្ច មណ្ឌលអនុសាខាកាក បាទក្រហមកម្ពុជា ស្រុកប្រាសាទសំបូរ ដោយបានប្រទាន ឧបករណ៍ផលិតអគ្គិសនី ដើរដោយពន្លឺថ្ងៃ ដល់វិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល ដែលនេះជាដំណើរយាងទស្សនកិច្ច ថ្ងៃចុង ក្រោយរបស់ព្រះអង្គនៅកម្ពុជា។

ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ព្រះរាជបុត្រីទី៣ របស់ព្រះមហាក្សត្រភូមិវិបុលអាឌុលយ៉ាដេត បានយាងទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤កុម្ភៈ ឆ្នាំ២០១៦នេះ ដោយដំណើទស្សនកិច្ច របស់ព្រះអង្គ ផ្ដោតសំខាន់លើវិស័យសុខាភិបាល និងវិស័យអប់រំនៅកម្ពុជា។

សូមរម្លឹកថា កាលពីថ្ងៃទី២៣ កុម្ភៈ ព្រះអង្គក៏បានយាងចូលគាល់ព្រះមហាក្សត្រនៃកម្ពុជា ព្រះបាទនរោត្តម សីហមុនី និងព្រះនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាព្រះបរមរាជវាំងផងដែរ។

សូមទស្សនា វីដេអូខាងក្រោមនេះ៖