មិត្តហ្វូន ដាក់ឲ្យដំណើរការ កម្មវិធី Go To School Together ដែលសេវាកម្មទំនើប សម្បូរបែបបំផុត

ភ្នំពេញ៖ ក្រុមហ៊ុនបណ្ដាញ ទូរគមនាគមន៍ធំជាងគេ ក្នុងប្រទេសកម្ពុជា មិត្តហ្វូន បាននឹងកំពុងផ្តល់ នូវសេវាកម្ម Go To School Together ដែលជាសេវាកម្មដ៏ ទំនើបទាន់សម័យ ទៅដល់អតិថិជន ក្នុងការប្រើប្រាស់ ដែលជាការឆ្លើយតប នឹងការគាំទ្រយ៉ាងច្រើន សន្ធឹកសន្ធាប់របស់ពួកគេ។

កម្មវិធី «Go To School Together»  របស់មិត្តហ្វូន ដែលដំណើរការ កន្លងមក បានធ្វើឲ្យអតិថិជន ជាច្រើន ជាពិសេស សិស្សានុសិស្ស មានការពេញចិត្ត ក្នុងការប្រើប្រាស់សេវាកម្ម របស់បណ្តាញទូរគមនាគមន៍ ដ៏ធំមួយនេះ។ ការចែកលេខពិសេសស្អាតៗ ដោយឥតគិតថ្លៃ ការឆែកពិនិត្យ លេខតាមចំណូលចិត្ត និងការប្រើប្រាស់ សេវាកម្មបន្ថែមផ្សេងៗទៀត ពិតជាធ្វើឲ្យ អតិថិជនទាំងអស់ ទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើនពីមិត្តហ្វូន។

ថ្លែងពីកម្មវិធី ចែកលេខពិសេស ឥតគិតថ្លៃ កញ្ញា វណ្ណារី និស្សិតឆ្នាំទី១ ផ្នែកគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដា បាននិយាយថា "ខ្ញុំទើបតែទទួលបាន លេខពិសេសថ្មី មួយពីក្រុមការងារមិត្តហ្វូន។ លេខហ្នឹងស្អាតណាស់ មិត្តភក្តិខ្ញុំសរសើរថា លេខនេះស្រួលចាំ ហើយកាលីបទៀត។ មិនត្រឹមតែបាន លេខស្អាតទេ អ៊ីនធឺណិតមិត្តហ្វូន ក៏មានល្បឿនលឿនដែរ។ ខ្ញុំភ្ជាប់អស់តែ ៣ដុល្លារ ខ្ញុំអាចលេងអ៊ីនធឺណិត បានដោយសេរីពេញមួយខែ ឡូយហា៎"។ 

ជាយុវសិស្សថ្នាក់ទី ១២ នៅវិទ្យាល័យបាក់ទូក ប្អូន ធារ៉ា បានបញ្ចេញយោបល់ ស្រដៀងគ្នាថា "ខ្ញុំក៏បានលេខស្អាតមួយ ប្រើនឹងគេដែរតើ។ មិត្តភក្តិខ្ញុំក៏សួរនាំខ្ញុំថា ទិញលេខមិត្តហ្វូន នៅឯណាបានស្អាតម៉េស? ខ្ញុំក៏បានប្រាប់គេថា ទិញតាមអនឡាញ របស់មិត្តហ្វូន ហើយងាយស្រួលទៀត។ ខ្ញុំគ្រាន់តែចូលទៅកាន់ ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន ហើយឆាតសួរនាំ អំពីលេខដែលខ្ញុំចង់ បានជាការស្រេច លឿនរហ័ស និងទាន់ចិត្តតែម្តង"។

បន្តពីអត្ថប្រយោជន៍ ដ៏សម្បូរបែបនៃកម្មវិធី «Go To School Together» របស់មិត្តហ្វូន និស្សិតឆ្នាំទី២ ផ្នែកសេដ្ឋកិច្ច នៅសកលវិទ្យាល័យ ន័រតុន រ៉ាទី ក៏បានបន្ដថា "ខ្ញុំកំពុងប្រើលេខស្អាត ដែលបានទទួល ពីខាងក្រុមហ៊ុនមិត្តហ្វូន។ ខ្ញុំអាចរីករាយ ជាមួយសេវាកម្ម Missed Call Alert ដ៏ទំនើប ព្រមទាំងការនិយាយ ជុំគ្នាតាមសេវា call conference បានថែមទៀត ទំនើបណាស់។ ពេលខ្ញុំអស់លុយ ទូរស័ព្ទ ហើយអត់មានលុយបញ្ចូល ខ្ញុំក៏អាចខ្ចីលុយបាន ពីក្រុមហ៊ុនយកមក ប្រើប្រាស់បានភ្លាម។ គិតទៅសេវាក្រុមហ៊ុន មិត្តហ្វូនទំនើបណាស់ ហើយខ្ញុំពេញចិត្ត ក្នុងការប្រើប្រាស់"។

គួរបញ្ជាក់ថា កម្មវិធី «Go To School Together» បាននិងកំពុងបន្ត ផ្តល់ជូនទៅដល់ អតិថិជនទាំងអស់នៅ ទូទាំងប្រទេសកម្ពុជា ជាពិសេស នៅតាមតំបន់សាលារៀន និងសាកលវិទ្យាល័យនានា។ សិស្សានុសិស្ស ទាំងអស់អាចរីករាយ នឹងមកទទួលយកស៊ីមកាត លេខពិសេសពីក្រុមការងារ មិត្តហ្វូនបានភ្លាមៗដោយឥតគិតថ្លៃ៕

មិត្តហ្វូន ដាក់ឲ្យដំណើរការ កម្មវិធី Go To School Together ដែលសេវាកម្មទំនើប សម្បូរបែបបំផុត