មន្ទីរសារធារណៈ ការណ៍ខេត្តសន្យាស្ថាបនា ស្ពានអូរផ្លាយឱ្យរួចរាល់ មុនចូលឆ្នាំខ្មែរ

ខេត្តមណ្ឌលគរីៈ ស្ពានបេឡេប្រវែង 39ម៉ែត្រ ចាស់ទ្រុឌទ្រោមបាក់ស្រុត ដោយសាររថយន្តដឹកទំនិញ ស្ថិតនៅឃុំស្រែអំពូម ស្រុកពេជ្រាដាផ្លូទៅកាន់ រមណីដ្ឋាន ទឹកជ្រោះប៊ូស្រា បន្ទាប់ពីមិនបានចរាចរណ៍ មួយរយៈមកនោះ ឥឡូវត្រូវបានក្រសួងគិតគូរយក ចិត្តទុកដាក់ក្នុងការសាងសង់ ដើម្បីសំរួលដល់បងប្អូន ប្រជាពលរដ្ឋ និងទេសចរណ៍បានធ្វើ ចរាចរជាធម្មតាឡើងវិញ។

លោកម៉ៅ ធនា រ័ក្ស ប្រធានមន្ទីរ សាធារណៈការណ៍និង ដឹកជញ្ជូនខេត្តឱ្យដឹងថា ស្ពានបេឡេ មួយកន្លែងនៅក្នុង ឃុំស្រែអំពូមរងការបាក់ស្រុត ដោយសាររថយន្ត ដឹកទំនិញលើសចំណុះនោះ ឥឡូវខាងមន្ទីរបាននិង កំពុងខិតខំដំឡើងថ្មីនិង សន្យាស្ថាបនាឱ្យបាន រួចរាល់មុនបុណចូលឆ្នាំ ប្រពៃណីខ្មែរនាឆ្នាំនេះ ហើយថវិកាក្នុង ការសាសង់ស្ពាននេះ គឺជាថិការបស់ក្រសួង។ សូមជំរាបថាបន្ទាប់ពីស្ពាននេះបាន កាត់ផ្តាច់មួយរយៈមក ប្រជាពលរដ្ឋនិងអ្នកទេសចរណ៍ ត្រូវធ្វើដំណើរ តាមផ្លូវវៀង កាត់តាមអូរផ្លាយក្នុង ស្ថានភាពផ្លូវមានការ លំបាកខ្លាំង ប្រជាពលរដ្ឋនៅរង់ចាំការ សន្យារបស់មន្ទីរ សារធារណៈការណ៍ខេត្ត ថាតើការសន្យានេះវាពិត ជាបាន ជាក់លាក់ដែរឬទេ?។

ស្របពេលគ្នានេះដែរផ្លូវ ប្រវែង6គីឡូម៉ែត្រ ចាស់ទ្រុឌទ្រោមផងដែរ ដែលផ្លូវនេះជាផ្លូវទៅកាន់ ទឹកជ្រោះប៊ូស្រារង ការខូចខាត ប្រជាពលរដ្ឋស្នើរឱ្យ មន្ទីរធ្វើការស្ថាបនា អោយបានទាន់ពេលវេលា នៃរដូវបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរនេះផង ដែរដើម្បីសំរួលក្នុងការធ្វើចរាចរ៕