Chelsea កំពុងពិចារណា​លើគ្រូបង្វឹក​ជម្រើសជាតិ​អ៊ីតាលី អាចជាប់ជា​បេក្ខភាព​គ្រូបង្វឹកដំបូងគេ

តោ​ខៀវ Chelsea បាន​បង្ហើប​ព័ត៌មាន​ថា លោក Antonio Conte កំពុង​ត្រូវបាន ក្លិប ពិចារណា​ជា​ជម្រើស​មួយ ក្នុងចំណោម​ជម្រើស​របស់​ពួកគេ ដើម្បី​តែងតាំង​ជា​គ្រូបង្វឹក​អចិន្ត្រៃយ៍​បន្ទាប់។

antonio-conteលោក Conte ដែល​នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី សម្រាប់ ពានរង្វាន់​ទ្វីបអឺរ៉ុប (Euro 2016) នៅក្នុង​ប្រទេស​បារាំង កំពុង​ត្រូវបាន​ពិ​ចារ​ណា ផ្ទេរ​ត្រលប់​ទៅវិញ​នា​រដូវ​កាល​ក្រោយ។ គ្រូបង្វឹក​វ័យ ៤៦ ឆ្នាំ​រូបនេះ កំពុងតែ​សិក្សា​ភាសា​អង់គ្លេស និង​ក្លាយជា​គោលដៅ​ម្នាក់ ក្នុង​ដំណើរការ​ជ្រើសរើស ដែល​ដឹកនាំ​ដោយ ប្រធាន​ក្លិប Chelsea លោក Marina Granovskaia ដែលជា​មនុស្ស​ជំនិត​ខាងក្នុង របស់​ម្ចាស់​ក្លិប​តោ​ខៀវ​នេះ គឺ​លោក Roman Abramovich។

លោក Granovskaia ត្រូវបាន​គេ​ដឹង​ដែរ​ថា ក៏បាន​ទាក់ទង​ទៅ​​អ្នកតំណាង​របស់លោក Massimiliano Allegri ជា​គ្រូបង្វឹក​របស់​សេះបង្កង់ Juventus និង​លោក Diego Simeone គ្រូបង្វឹក​របស់ Atletico Madrid ផងដែរ។ ប៉ុន្តែ នាយក​ប្រតិបត្តិ​ក្លិប Juventus លោក Beppe Marotta ធ្លាប់បាន​និយាយ​​ថា ក្លិប​នឹង​បើក​កិច្ចចរចា​ជាមួយនឹង​លោក Allegri ដើម្បី​បន្ត​កិច្ចសន្យា​ថ្មី នា​ប៉ុន្មាន​សប្តាហ៍​ទៀត ខណៈ​ដែលមាន​សំនួរ​ជាច្រើន​ ក៏​បាន​ចោទសួរ​ថា​តើ លោក Simeone នឹង​ត្រៀម​លាឈប់​ពី​ក្លិប​អេស្បាញ Atletico?, ក្លិប​នេះ​និយាយថា គាត់​គឺជា​អ្នក​នាំ Artletico មកកាន់​ការប្រកួត​ដ៏​ស្វិត​ស្វាយ​នៅក្នុង​អេស្បាញ និង​នៅពាន​អឺរ៉ុប។ ដូច្នេះ លោក Conte គឺជា​អ្នក​លេចធ្លោ​ជាងគេ ដែលមាន​លទ្ធភាព​ខ្លាំង សម្រាប់​ការ​មក Chelsea។ លោក Conte ធ្លាប់ជួយ​ឲ្យ​សេះបង្កង់ Juventus ឡើងទៅ​លី​ក​កំពូល​របស់​អ៊ីតាលី និង​ដឹកនាំ​ក្លិប​នេះ ឈ្នះ​ពានរង្វាន់​បី​រដូវ​កាល រហូតដល់​លោក​បាន​ចាកចេញ ទៅ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​វិញ ជំនួស​លោក Cesare Prandelli កាលពី​រដូវក្តៅ ឆ្នាំ ២០១៤៕