មូលនិធិ​របស់​ប្ដី​ប្រពន្ធ ស៊ុក សុភា ត្រៀម​យក​ថវិកា​ ១០ ០០០ ដុល្លារ​ជូន​មន្ទីរ​ពេទ្យ គន្ធបុប្ផា

មូលនិធិ​របស់​ប្ដី​ប្រពន្ធ ស៊ុក សុភា ត្រៀម​យក​ថវិកា​ ១០ ០០០ ដុល្លារ​ជូន​មន្ទីរ​ពេទ្យ គន្ធបុប្ផា

មូលនិធិ​របស់​ប្ដី​ប្រពន្ធ ស៊ុក សុភា ត្រៀម​យក​ថវិកា​ ១០ ០០០ ដុល្លារ​ជូន​មន្ទីរ​ពេទ្យ គន្ធបុប្ផា

ក្រុម​ការងារ​មូលនិធិ SS Fundraiser របស់​ប្ដី​ប្រពន្ធ ស៊ុក សុភា នឹង​នាំ​យក​ថវិកា​ប្រមាណ ១០ ០០០ ដុល្លារ​អាមេរិក ដើម្បី​ប្រគល់​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នៅ​រសៀល​ថ្ងៃ​ស្អែក។

 

មូលនិធិ​របស់​ប្ដី​ប្រពន្ធ ស៊ុក សុភា ត្រៀម​យក​ថវិកា​ ១០ ០០០ ដុល្លារ​ជូន​មន្ទីរ​ពេទ្យ គន្ធបុប្ផាស៊ុក សុភា និង​ភរិយា ក្នុង​សកម្មភាព​រៃអង្គាសថវិកា

អ្នក​នាង សារីនណា ភរិយា​របស់​អតីត​តារា​សម្ដែង​ខាង​លើ​បាន​ប្រាប់​មក​កាន់ Sabay ក្នុង​នាម​ជា​ម្ចាស់​មូលនិធិ​នេះ​ថា ថវិកា​ទាំង​អស់​បាន​ពី​ប្រឹងប្រែង​អស់​ពី​សមត្ថភាព ដើម្បី​ជួយ​ដល់​មន្ទីរ​កំពុង​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​។ ហើយ​នេះ​មិន​មែន​ជា​ទី​បញ្ចប់​នោះ​ទេ ព្រោះ​ពួក​គេ​បាន​សម្រេច​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​បែប​សប្បុរសធម៌​ឱ្យ​បាន ២ ដង ដោយ​ធានា​សិល្បករ​ពី​ប្រទេស​កម្ពុជា ចូលរួម​ធ្វើ​សកម្មភាព​រៃអង្គាស​ស្វែង​រក​កញ្ចប់​ថវិកា​បន្ត​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​ទុរគត​ជន​ផ្សេងៗ​ទៀត។

 

ម្ចាស់​មូលនិធិ​ដដែល​បន្ត​ថា ក្នុង​ឱកាស​ប្រគល់​ថវិកា​នោះ មាន​ការ​ចូលរួម​ជា​សក្ខីភាព​ពី​ប្រធាន​សមាគម​សិល្បករ​ខ្មែរ សុះ ម៉ាច អ្នក​នាង ចន ច័ន្ទលក្ខិណា ខាត់ សុឃីម និង​សិល្បករ​ចាស់​ថ្មី​ច្រើន​រូប​ទៀត ព្រម​ទាំង​បណ្ដា​អ្នក​សារព័ត៌មាន​នានា​ផង​ដែរ។

 

អ្នក​នាង សារីនណា ចាត់​ទុក​ថា វត្តមាន​អ្នក​ចូលរួម​ទាំង​អស់ ជា​ការ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​សកម្មភាព​មនុស្ស​ធម៌ និង​បង្ហាញ​សាមគ្គីភាព​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​ភាព​ខ្វះ​ខាត​កន្លែង​សង្គ្រោះ​កុមារ​មួយ​នេះ។ ហើយ​នាង​សង្ឃឹម​ថា នឹង​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​បន្ថែម​ទៀត ក្នុង​សកម្មភាព​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

 

មូលនិធិ SS Fundraiser របស់​ប្ដី​ប្រពន្ធ ស៊ុក សុភា ធ្លាប់​បាន​រួម​ចំណែក​ក្នុង​ការងារ​សប្បុរសធម៌​កម្ពុជា​ច្រើន​លើក​មក​ហើយ​រួម​មាន​ជួយ​សង់​ទីជម្រក​ដល់​ចាស់ជរា ជន​ទីទ័លក្រ ជីក​អណ្ដូង​ទឹក​ស្អាត​ដល់​សហគមន៍​ក្រីក្រ និង​ជួយ​សង់​សាលារៀន​ជា​ដើម។ ដោយ​ឡែក​ចំពោះ​សកម្មភាព​រ៉ៃ​អង្គាស​ថវិកា​តាម​រយៈ Page SS Fundraiser ត្រូវ​បាន​ម្ចាស់​មូលនិធិ​អះអាង​ថា សម្រាប់​ជួយ​ដល់​សិល្បករ​ចាស់ៗ និង​ទុរគត​ជន៕

 

មូលនិធិ​របស់​ប្ដី​ប្រពន្ធ ស៊ុក សុភា ត្រៀម​យក​ថវិកា​ ១០ ០០០ ដុល្លារ​ជូន​មន្ទីរ​ពេទ្យ គន្ធបុប្ផាស៊ុក សុភា និង​ភរិយា ក្នុង​សកម្មភាព​ជួយចាស់ជរា

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ

មូលនិធិ​របស់​ប្ដី​ប្រពន្ធ ស៊ុក សុភា ត្រៀម​យក​ថវិកា​ ១០ ០០០ ដុល្លារ​ជូន​មន្ទីរ​ពេទ្យ គន្ធបុប្ផា