សម្ពោធ​ហាង ឌីមសាំអ៊ីមភឺរៀ និង​ប៊្លូផាំឃី​ន ថ្មី​នៅ​បឹង​កេងកង​១ ​កណ្តាល​ក្រុង​ភ្នំពេញ

សម្ពោធ​ហាង ឌីមសាំអ៊ីមភឺរៀ និង​ប៊្លូផាំឃី​ន ថ្មី​នៅ​បឹង​កេងកង​១ ​កណ្តាល​ក្រុង​ភ្នំពេញ

សម្ពោធ​ហាង ឌីមសាំអ៊ីមភឺរៀ និង​ប៊្លូផាំឃី​ន ថ្មី​នៅ​បឹង​កេងកង​១ ​កណ្តាល​ក្រុង​ភ្នំពេញ

ជាមួយ​នឹង​ការ​តុប​តែង​ភោជនីយដ្ឋាន​ខាង​ក្នុង​ថ្មី​បែប​ចិន​សម័យ​ទំនើប និង​ជា​កន្លែង​ទទួល​ទាន​អាហារ​ពេញ​មួយ​ថ្ងៃ ឌីមសាំអ៊ីមភឺរៀ (Dim Sum Emperors) បាន​បើក​សាខា​ទី៤ ថ្មី​មួយ​ទៀត​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​នេះ ដែល​មាន​ទីតាំង​នៅ​សង្កាត់​បឹង​កេងកង​១ កែង​នឹង​ផ្លូវ ៥៧ នៅ​លើ​អគារ​តែ​មួយ​ជាមួយ​ហាង ប៊្លូផាំឃីន (Blue Pumpkin) ដែល​ទើប​តែ​រៀបចំ​តុបតែង​លម្អ​ថ្មី ក្លាយ​ជា​កន្លែង​ទទួល​ទាន​អាហារ​ពោរ​ពេញ​ដោយ​ផាសុកភាព​ ហើយ​ក៏​ជា​ហាង នំបុ័ង និង​ការ៉េម​ដ៏​ឈ្ងុយឆ្ងាញ់​ផង​ដែរ​។ ការ​តុ​បប​តែង​ផ្នែក​ខាង​ក្រៅ​ជាមួយ​នឹង​ស័ង្កសី​ពណ៌​ក្រហម និង​ខៀវ​បែប​កុងទែណឺ បាន​ធ្វើ​ឲ្យ​ហាង​ទាំង​ពីរ​ក្លាយ​ជា​ហាង​ដ៏​ប្រណិត​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នៅ​ក្នុង​តំបន់​មួយ​នេះ​។

 

សម្ពោធ​ហាង ឌីមសាំអ៊ីមភឺរៀ និង​ប៊្លូផាំឃី​ន ថ្មី​នៅ​បឹង​កេងកង​១ ​កណ្តាល​ក្រុង​ភ្នំពេញ

លោក Eloi Courcoux នាយក​ក្រុមហ៊ុន Meas Development Holding បាន​និយាយ​ថា៖ “វា​គឺ​ជា​ អារម្មណ៍​ពេញ​ចិត្ត​មួយ​យ៉ាង​ខ្លាំង​ដែល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ យើង​បាន​ជម្នះ​រាល់​ឧបសគ្គ ហើយ​ទទួល​បាន​ជោគជ័យ​យ៉ាង​អស្ចារ្យ​ជាមួយ​នឹង​ស្នាដៃ​ជាច្រើន​សម្រាប់​ភោជនីយដ្ឋាន​ទាំង​ពីរ គឺ ប៊្លូផាំឃីន និង ឌីមសាំអ៊ីមភឺរៀ។​“

 

​ការ​សម្ពោធ​ហាង ប៊្លូផាំឃីន បឹង​កេង​កង​១ លើក​នេះ​គឺ​ជា​ការ​សន្មត​បញ្ចប់​ការ​ផ្លាស់​ប្ដូរ​អត្តសញ្ញាណ​ថ្មី រួម​​ទាំង​ផ្លាកយីហោ​ មីនុយ និង​ការ​រៀបចំ​ហាង​ដ៏​ស្រស់​បំព្រង​។ នេះ​គឺ​ជា​ការ​សម្ពោធ​ចុង​ក្រោយ​បង្អស់ បន្ទាប់​ពី​ការ​រៀបចំ​ហាង​ថ្មី​ដំបូង​បំផុត​នៅ ប៊្លូផាំឃីន សាខា​ផ្សារ​ចាស់ ខេត្ត​សៀមរាប រហូត​ដល់​គ្រប់​សាខា​ទាំង​អស់​នៅ​ទីក្រុង​ភ្នំពេញ (​ជាន់​ទី២​ នៅ​សាខា​មាត់​ទន្លេ សាខា​នៅ​ផ្សារ​ទំនើប​ថៃ​ហ៊ួត ផ្លូវ ៦៣ និង​សាខា​បឹង​កេងកង ផ្លូវ ៣៨០​)។

 

សម្ពោធ​ហាង ឌីមសាំអ៊ីមភឺរៀ និង​ប៊្លូផាំឃី​ន ថ្មី​នៅ​បឹង​កេងកង​១ ​កណ្តាល​ក្រុង​ភ្នំពេញ

 

បន្ទាប់​ពី​ការ​រៀបចំ​ថ្មី​របស់ ប៊្លូផាំឃីន យើង​មាន​រៀបចំ​អាហារ​វិច​ខ្ចប់​ជាច្រើន​ជម្រើស៖

១. យើង​បាន​តាំង​បង្ហាញ​យ៉ាង​ច្បាស់​នូវ​អាហារ​បែប​វិច​ខ្ចប់ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ របស់​យើង​ក្នុង​ការ​ស្វែង​រក​អាហារ​ដែល​ពួកគាត់​ចូលចិត្ត

២. យើង​ក៏​បាន​ប្រើប្រាស់​គ្រឿង​សង្ហារិម និង​របស់​តុបតែង​លម្អ​ដែល​ផ្ដល់​ជូន​​ផាសុកភាព​ខ្ពស់

៣. ស្រប​ជាមួយ​នឹង​មុខ​ម្ហូប​ដ៏​ឆ្ងាញ់​ជាច្រើន​បន្ថែម​ទៀត​ក្នុង​មីនុយ។​

 

​ឥលូវ​នេះ ភោជនីយដ្ឋាន ឌីមសាំអ៊ីមភឺរៀ ដែល​ជា​ទីកន្លែង​ទទួល​ទាន​អាហារ​ចិន ឌីមសាំ បាន​ទទួល​ប្រិយភាព​ខ្លាំង ហើយ​បាន​ពង្រីក​សាខា​២​ផ្សេង​ទៀត នៅ​ទួលគោក និង​នៅ​បឹង​កេងកង​១ ដែល​ទាំង ២ សាខា​នេះ​ស្ថិត​នៅ​ជាប់ ប៊្លូផាំឃីន ទាំងអស់​។

 

ការ​រួម​បញ្ចូល​គ្នា​រវាង​ភោជនីយដ្ឋាន​ទាំង​២​ប្រភេទ​នេះ បាន​បណ្តុះ​គំនិត​មួយ​គឺ “​គេហដ្ឋាន​មិន​មែន​ជា​កន្លែង​តែ​មួយ​គត់​ដែល​អ្នក​អាច​ទទួល​ទាន​អាហារ​ឆ្ងាញ់​នោះ​ទេ​។​”

 

សម្ពោធ​ហាង ឌីមសាំអ៊ីមភឺរៀ និង​ប៊្លូផាំឃី​ន ថ្មី​នៅ​បឹង​កេងកង​១ ​កណ្តាល​ក្រុង​ភ្នំពេញ

 

សម្ពោធ​ហាង ឌីមសាំអ៊ីមភឺរៀ និង​ប៊្លូផាំឃី​ន ថ្មី​នៅ​បឹង​កេងកង​១ ​កណ្តាល​ក្រុង​ភ្នំពេញ

សម្ពោធ​ហាង ឌីមសាំអ៊ីមភឺរៀ និង​ប៊្លូផាំឃី​ន ថ្មី​នៅ​បឹង​កេងកង​១ ​កណ្តាល​ក្រុង​ភ្នំពេញ

 

ភាព​ជោគជ័យ​ទាំងអស់​នេះ​បាន​មក​ពី​ការ​រួម​ចំណែក​មួយ​ផ្នែក​ធំ​ពី​ការ​សហការ​ជាមួយ Cellcard, Heatwave, Coca-Cola, Blue O, Warehouse, Posh និង Hard Rock Café Angkor band, Pitch Black ។​

 

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​មក​កាន់​អ៊ីម៉ែល [email protected]

 

អត្ថបទ៖ ពាណិជ្ជកម្ម​

សម្ពោធ​ហាង ឌីមសាំអ៊ីមភឺរៀ និង​ប៊្លូផាំឃី​ន ថ្មី​នៅ​បឹង​កេងកង​១ ​កណ្តាល​ក្រុង​ភ្នំពេញ