អាជីព​លក់​ឆ្នាំង​ដឺ​រ៉ា ​ត្រូវ​ធាក់​កង់​ពី ១៥ ទៅ ២៥ គីឡូម៉ែត្រ ​ក្នុង​មួយថ្ងៃ

អាជីព​លក់​ឆ្នាំង​ដឺ​រ៉ា ​ត្រូវ​ធាក់​កង់​ពី ១៥ ទៅ ២៥ គីឡូម៉ែត្រ ​ក្នុង​មួយថ្ងៃ

អាជីព​លក់​ឆ្នាំង​ដឺ​រ៉ា ​ត្រូវ​ធាក់​កង់​ពី ១៥ ទៅ ២៥ គីឡូម៉ែត្រ ​ក្នុង​មួយថ្ងៃ

លោក រដ្ឋា រស់នៅក្នុង​ខេត្ត​កំ​ពត ដោយបាន​ចាប់យក​មុខរប​ជា​អ្នកលក់​ឆ្នាំង (ដែក​ប្រភេទ​ដឺ​រ៉ា) ដើម្បី​ចិញ្ចិម​ជិវិត តាំងពី​អាយុ ១៨ មកម្ល៉េះ។

 

អាជីព​លក់​ឆ្នាំង​ដឺ​រ៉ា ​ត្រូវ​ធាក់​កង់​ពី ១៥ ទៅ ២៥ គីឡូម៉ែត្រ ​ក្នុង​មួយថ្ងៃ

 

 

យុវជន រដ្ឋា ​បាន​និយាយ​ថា លោក​បានធ្វើ​ដំណើរ​ពី​ខេត្ត កំ​ពត មកដល់​ខេត្ត កំពង់ស្ពឺ និង​ ត្រូវ​រង់ចាំ​ឆ្នាំង​ដែល​ប្អូន​បាន​កុម្ម៉ង់​ពី​ខេត្ត​កំពង់ចាម ពេល​ទទួលបាន​ហើយ ទើប​ រដ្ឋា ​ធាក់​កង់​ដឹក​ឆ្នាំង​ដឺ​រ៉ាទៅ​លក់​នៅតាម​ភូមិ ដែលមាន​ចំងាយ​ឆ្ងាយ​ពី​ផ្សារ​កំពង់ស្ពឺ​ប្រហែល ១៥ គីឡូម៉ែត្រ ទៅ ២៥ គីឡូម៉ែត្រ ឫ​មានចំងាយ​ឆ្ងាយ​ជាងនេះទៅទៀត។ ដោយ​ត្រូវ​សំរាក​នៅតាម​ភូមិពោលគឺយប់​ទីណាសំរាក​ទីនោះ។

 

យុវជន​​វ័យ ២៣ ឆ្នាំ​រូប​នេះ បាន​ជិះកង់​​រហូត​លក់​ឆ្នាំង​អស់ ទើប​ត្រឡប់ទៅផ្ទះ​ម្ដង ដែល​មាន​រយៈពេល​ពី​កន្លះ​ខែ ទៅ​មួយខែ​ឯណោះ។

 

អាជីព​លក់​ឆ្នាំង​ដឺ​រ៉ា ​ត្រូវ​ធាក់​កង់​ពី ១៥ ទៅ ២៥ គីឡូម៉ែត្រ ​ក្នុង​មួយថ្ងៃ

 

 

ប៉ុន្ដែ​សព្វថ្ងៃ​ការលក់​ឆ្នាំង​ដឺ​រ៉ា នេះ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយ​បច្ចុប្បន្ន​ប្រទេសយើង​មានការ​អភិវឌ្ឍន៍ ​និង​ការប្រកួតប្រជែង​ទីផ្សារសេរី ដូច្នេះ​មាន​ផលិតផល​ជាច្រើន​ប្រភេទ និង​មាន​លក្ខ​ណៈ​ពិសេស​ផ្សេងគ្នា ដែលជា​ហេតុ​ធ្វើអោយ​ប្រជាជន​នៅតាម​តំបន់​ជនបទបាន​ផ្លាស់ប្ដូរ​មក​ប្រើ​ឆ្នាំង​ដាំបាយ​ដែល​នាំចូល​ពី​បរទេស ​ដូចជា ឆ្នាំង​អគ្គីសនី ឆ្នាំ​អ៊ី​ណុ​ក ដែលមាន​ទម្ងន់​ស្រាល​ជាង តំលៃ​ទាប​ជាង​ឆ្នាំ​ដាំបាយ​ដឺ​រ៉ា ជាហេតុ​ធ្វើអោយ​អាជីព​ជា​អ្នកលក់​ឆ្នាំង​ដឺ​រ៉ាមានការ​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​សំរាប់​ផ្គត់ផ្គង់​ជីវភាព។ ទាំង​នេះ​ជា​ការ​ត្អូញត្អែរ​របស់ រដ្ឋា។

 

ដោយសារ​តែ​លក់​មិន​សូវ​ដាច់​ដូច​មុន រដ្ឋាភិបាល​បាន​​បង្ហើប​ថា មួយ​រយៈ​ទៀត​ រដ្ឋា ប្រហែលជា​ត្រូវ​ប្ដូរ​មុខ​របរ​ជា​អ្នកលក់​ឆ្នាំង​នេះ​ហើយ បច្ចុប្បន្ន​ប្អូនប្រុស​កំពុង​សំលឹងមើល​អាជីព​ផ្សេ​ត​ទៀត៕

 

អាជីព​លក់​ឆ្នាំង​ដឺ​រ៉ា ​ត្រូវ​ធាក់​កង់​ពី ១៥ ទៅ ២៥ គីឡូម៉ែត្រ ​ក្នុង​មួយថ្ងៃ

អត្ថបទ៖ ព្រំដែន

អាជីព​លក់​ឆ្នាំង​ដឺ​រ៉ា ​ត្រូវ​ធាក់​កង់​ពី ១៥ ទៅ ២៥ គីឡូម៉ែត្រ ​ក្នុង​មួយថ្ងៃ