ផ្លែ​ឈើ​ដែល​មាន “​ជាតិ​ស្ករ​តិច​” សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​

ផ្លែ​ឈើ​ដែល​មាន “​ជាតិ​ស្ករ​តិច​” សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​

​ក្រូចឆ្មារ​
​ក្រូចឆ្មារ ជា​ជម្រើស​ទីមួយ សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​។ ការផឹក​ទឹក​ក្រូចឆ្មារ​ក្តៅ មួយ​កែវជា​រៀងរាល់ថ្ងៃ នៅ​ពេល​ព្រឹក​ព្រលឹម នឹង​ជួយ​ដុត​កាឡូរី និង​ធ្វើឲ្យ​អ្នក មាន​កម្លាំង​ពេញ​មួយថ្ងៃ​។​

​បឺរី​ខ្មៅ​
​បឺរី​ខ្មៅ មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន C ម៉ង់​ហ្កា​ណេ​ស និង​វីតាមីន K ដែល​ជា​អាហារសម្រន់​ដ៏​ល្អ​មួយ សម្រាប់​អ្នក​ដែល​មិន​ចង់​ឡើង​ទម្ងន់​។​

​ស្ត្របឺ​រី​
​ស្ត្របឺ​រី មាន​វីតាមីន C ខ្ពស់ ហើយ​ពេល​អ្នក​ញ៉ាំ ផ្លែឈើ​ដ៏​មាន​ឱ​ជាតិរស​នេះ វា​នឹង​ជួយ​ឲ្យ​អ្នក ស្រក​ទម្ងន់​បាន​យ៉ាង​លឿន​ទៀតផង​។​

ល្ហុង​
​ល្ហុង ត្រូវបាន​គេ​ចាត់ទុកថា ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​តិច​បំផុត​។ ល្ហុង ជា​ផ្លែ​ឈើ​ដែល​អ្នក​គួរតែ​ទទួលទាន នៅក្នុង​រដូវក្តៅ ខណៈពេល​ដែល​វា អាច​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង និង​ស្វាហាប់​ជាង​មុន​។ ក្រៅពីនេះ វីតាមីន C វីតាមីន A ហ្វូ​លាត និង​ប៉ូ​ត​ស្យូម ដែល​មាន​នៅក្នុង​ល្ហុង ពិតជា​ល្អ​ចំពោះ​សុខភាព​ណាស់​។​

ឪឡឹក​
​មនុស្ស​ភាគច្រើន ចូលចិត្ត​ទទួលទាន​ឪឡឹក ពីព្រោះ ពួកគេ​ដឹងថា វា​មាន​ជាតិ​ទឹក​ច្រើន តែ​ជាតិ​ស្ករ​តិច ហើយ​ជួយ​ដល់​កម្លាំង​រាងកាយ​ទៀតផង​។​

​ផ្លែ​ប៉ោម​
​មិន​ប្រាប់ ក៏​អ្នកដឹង​ដែរ​ថា ផ្លែ​ប៉ោម អាច​ជួយ​សម្រក​ទម្ងន់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។