អាមេរិក ដាក់ពិន័យ ក្រុមហ៊ុនបារាំង មួយដែលបានធ្វើ ពាណិជ្ជកម្មជាមួយ នឹងគុយបា

Havana: ប្រភពព័ត៍មានរបស់ស៊ិនហួរ ដែលបានចេញផ្សាយ នៅថ្ងៃពុធ នេះបាននិយាយថា នាយកដ្ឋានពិនិត្យ ចំណូលរដ្ឋរបស់អាមេរិក កាលពីថ្ងៃអង្គារ ម្សិលមិញ បានធ្វើការដាក់ពិន័យ ទៅលើក្រុមហ៊ុនបារាំង មួយដែល ហ៊ានធ្វើការ ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងប្រទេសគុយបា ដោយបានបំពាន ទៅលើបម្រាមក្នុងការ ធ្វើ ពាណិជ្ជកម្មដែល អាមេរិកដាក់ទៅឲ្យប្រទេសគុយបា។

ព័ត៍មានដដែលបានឲ្យដឹងទៀត ថាក្រុមហ៊ុនបារាំង ដែលមានឈ្មោះCGG Servicesជាក្រុមហ៊ុនរកស៊ី ផ្នែកសេវាកម្មភូមិសាស្ត្រ ត្រូវបានអាមេរិកដាក់ពិន័យ ជា ទឹកប្រាក់ ប្រមាណ៦១៤២៥០ដុល្លារអាមេរិក ក្នុងការដែលខ្លួន បានអនុញ្ញាតិឲ្យនាវា រុរកប្រេងនិងហ្គាសរបស់ខ្លួន ដែលបានប្រើប្រាស់ ឧបករណ៍និង គ្រឿងបន្លាស់ ដើមដែលផលិត ដោយអាមេរិកទៅក្នុង ដែនទឹកនៃប្រទេសគុយបា។

គួររំលឹកដែរថាចាប់តាំងពី ខែធ្នូឆ្នាំ២០១៤រដ្ឋាភិបាល អាមេរិកបានធ្វើការពិន័យ ក្រុមហ៊ុនសរុប៧ ដែលក្នុង ចំណោមនោះ មាន៤ជាក្រុមហ៊ុនរបស់អាមេរិក ហើយទឹក ប្រាក់សរុបមាន ទៅដល់២,៨ពាន់លានដុល្លារ ដែលបានមកពីការផាកពិន័យ ហើយបើគិតពីឆ្នាំ២០០៩ ដែលជាការចាប់ផ្តើមនៃ រដ្ឋាភិបាលរបស់ លោកអូបាម៉ា ទឹក ប្រាក់ពិន័យបានកើនឡើង សរុបដល់១៤,៤ពាន់លានដុល្លារ៕