ស្ថានភាពនៅលើ ឧបទ្វីបកូរ៉េ កាន់តែតានតឹង ដោយសារជម្លោះ ពាក្យសម្ដី

សេអ៊ូល៖ ស្ថានភាពនៅលើឧបទ្វីប កូរ៉េកាន់តែតានតឹងឡើង អាចនិយាយបានថា មិនងាយវិលមកសភាព ដើមបានវិញទេ នោះគឺដោយសារ តែជម្លោះពាក្យសម្ដី ជាមួយនឹងការប្រើភាសាដូចជា “កញ្ចាស់វង្វេងវង្វាន់ និងការដួលរលំរបបផ្ដាច់ការ” ដែលប្រទេសប្រើដាក់គ្នាទៅវិញទៅមក។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា បណ្ដាមេបញ្ជាការ កងទ័ពរដ្ឋាភិបាល កូរ៉េខាងត្បូង បានចេញសេចក្ដី ថ្លែងការណ៍រួមមួយ ដើម្បីឆ្លើយតបទៅនឹង ការគំរាមវាយប្រហារ របស់កូរ៉េខាងជើង មកលើការិយាល័យ ប្រធានាធិបតីរបស់ខ្លួន។

ប្រតិកម្មនេះធ្វើឡើង ក្រោយពីមេបញ្ជាការកងទ័ពកូរ៉េ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានចេញ សេចក្ដីថ្លែងការណ៍មួយថា គោលដៅវាយប្រហារដំបូង គឺ ការិយាល័យប្រធានាធិបតី កូរ៉េខាងត្បូង និងវាយប្រហារអាជ្ញាធរ របស់គេប្រសិនបើកងកម្លាំង របស់កូរ៉េខាងត្បូង និងអាមេរិក រួមគ្នាធ្វើសមយុទ្ធយោធា។

មេបញ្ជាការរូបនេះបានបញ្ជាក់ទៀតថា ជំហានទី២ របស់ខ្លួននឹងវាយប្រហារ មូលដ្ឋានទ័ពរបស់អាមេរិក នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រសិនបើកងកម្លាំង កូរ៉េខាងត្បូង នៅតែប្រព្រឹត្តសកម្មភាពបង្កជម្លោះ។ ដោយសារតែសេចក្ដីថ្លែងការណ៍នេះហើយ បានកូរ៉េខាងត្បូង និងអាមេរិក ប្រើពាក្យសម្ដីថា “របបផ្ដាច់ការកូរ៉េខាងជើង នឹងដួលរលំ”៕

ស្ថានភាពនៅលើ ឧបទ្វីបកូរ៉េ កាន់តែតានតឹង ដោយសារជម្លោះ ពាក្យសម្ដី