ប្រធាន WHO ព្រមានថា ការទប់ស្កាត់នឹងវីរុស Zika វាជារឿងមួយប្រើពេលយូរ ហើយស្មុគស្មាញ

ប្រេស៊ីលឡា៖ ប្រធានអង្គការ សុខភាពពិភពលោក (WHO) បានព្រមាននៅ ថ្ងៃអង្គារិ៍ម្សិលមិញថា ចំពោះការប្រយុទ្ធ ប្រឆាំងនឹងវីរុស Zika ដែលបង្កឡើងដោយ សារសត្វមូសខាំ ហើយធ្វើឲ្យប៉ះពាល់ ដល់ខួរក្បាលទារក និងបណ្តាលឲ្យមានទម្រង់ ក្បាលតូចខុសពីធម្មតានោះ វាជារឿងមួយស្មុគស្មាញ និងត្រូវចំណាយពេលយូរបន្តិច ។

កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោកស្រី Margaret Chan ប្រធានអង្គការ សុខភាពពិភពលោក បានថ្លែងនៅក្នុងវេទិកា មួយដែលមាន វត្តមានលោក Dilma Rousseff ប្រធានាធិបតីប្រេស៊ីល ចូលរួមកាលពីថ្ងៃទី២៣ ខែកុម្ភៈ ដោយបានលើកឡើងអំពី បញ្ហាទាក់ទងនឹងវីរុស Zika ។

លោកស្រី Margaret បានថ្លែងបញ្ជាក់ថា "វីរុស Zika វារឹងមាំណាស់ វាពិបាកណាស់ វាពិបាកបំបាត់ណាស់ " ។ លោកស្រីចង់សំដៅថា "យើងគួរតែប្រើពេល វេលាមួយដ៏យូរ" ។

គេបានដឹងថា ប្រេស៊ីល ជាប្រទេសមួយដែល មានករណីផ្ទុះនូវវីរុស Zika មុនគេ ហើយបន្តរាតត្បាត នៅក្នុងតំបន់ និងក្រៅស្រុក ៕