Simeone ​ស្នើ​កូន​ក្រុម​ឲ្យ​​គិត​តែ​ប្រកួត​មួយៗសិន​ មុន​ប៉ះ​ PSV យប់​នេះ

Diego Simeone ​អ្នកចាត់ការ​ក្រុម​ Atletico Madrid ​បាន​ស្នើ​ឲ្យ​កូន​ក្រុម​របស់​លោក គិត​តែ​លើ​ការ​ប្រកួត​មួយ​ៗ​សិន មុន​​ធ្វើ​ដំណើរ​ទៅ​​ប៉ះ​ PSV Eindhoven ​នៅ​ UEFA Champions League យប់​នេះ និង​​ត្រូវ​ប៉ះ​ Real Madrid នៅ​ La Liga ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​ទៀត។

Simeone ​ស្នើ​កូន​ក្រុម​ឲ្យ​​គិត​តែ​ប្រកួត​មួយៗសិន​ មុន​ប៉ះ​ PSV យប់​នេះ

Simeone ​ស្នើ​កូន​ក្រុម​ឲ្យ​​គិត​តែ​ប្រកួត​មួយៗសិន​ មុន​ប៉ះ​ PSV យប់​នេះ

​ក្រុម​ជើង​ឯក​រង UEFA Champions League ឆ្នាំ​២០១៤ (Atletico) ​កំពុង​នៅ​ប្រទេស​ហូឡង់ ដើម្បី​ត្រៀម​ខ្លួន​ប៉ះ​​ក្រុម​ជើង​ឯក​លីគ​​ Eredivisie (PSV) ក្នុង​ការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម នា​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

​Simeone បាន​ប្រាប់​ដល់​ AFP ថា៖ “បន្ទាប់​ពី​យើង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League កាល​ឆ្នាំ​២០១៤ គោលដៅ​របស់​យើង​​គឺ​កាន់​តែ​ធំ។ ប៉ុន្តែ​ពេល​នេះ​ យើង​​ត្រូវ​គិត​​តែ​ប្រកួត​នីមួយៗ​សិន”។

Simeone ​ស្នើ​កូន​ក្រុម​ឲ្យ​​គិត​តែ​ប្រកួត​មួយៗសិន​ មុន​ប៉ះ​ PSV យប់​នេះ

Simeone ​ស្នើ​កូន​ក្រុម​ឲ្យ​​គិត​តែ​ប្រកួត​មួយៗសិន​ មុន​ប៉ះ​ PSV យប់​នេះ

“ក្រុម​យើង​មាន​ទម្រង់​ល្អ​ឥឡូវ​នេះ បន្ទាប់​ពី​ឈ្នះ​២​ប្រកួត​ជាប់​គ្នា និង​ស្មើ​១។ PSV នឹង​ក្លាយ​ជា​ដៃ​គូ​ដ៏​តាន​តឹង ​ព្រោះ​ពួកគេ​មាន​កាយសម្បទា​រឹងមាំ​ខ្លាំង​ណាស់។ ប៉ុន្តែ​ពួក​យើង​នឹង​​​​​ចូល​ប្រកួត ​យ៉ាង​មាន​ទំនុក​ចិត្ត​ និង​ប្រុង​ប្រយ័ត្ន​​បំផុត”។ អ្នកចាត់ការ​វ័យ​៤៥​ឆ្នាំ បន្ថែម។

ក្រោយ​ប្រកួត​យប់​នេះ​ Simeone នឹង​ត្រូវ​​ដឹក​នាំ​ក្រុម​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Real Madrid ​​ប្រកួត​​ធំ​ Derby ​នៅ​ La Liga សប្ដាហ៍​ទី២៦​នា​ថ្ងៃ​សៅរ៍ ខណៈ​ដែល​បច្ចុប្បន្ន​ AT Madrid ​​មាន​៥៥​ពិន្ទុ​ ឈរ​លេខ​២ លើ​ក្រុម​ស្ដេច​ស តែ​១​ពិន្ទុ​ប៉ុណ្ណោះ៕

Simeone ​ស្នើ​កូន​ក្រុម​ឲ្យ​​គិត​តែ​ប្រកួត​មួយៗសិន​ មុន​ប៉ះ​ PSV យប់​នេះ

Simeone ​ស្នើ​កូន​ក្រុម​ឲ្យ​​គិត​តែ​ប្រកួត​មួយៗសិន​ មុន​ប៉ះ​ PSV យប់​នេះ

Simeone ​ស្នើ​កូន​ក្រុម​ឲ្យ​​គិត​តែ​ប្រកួត​មួយៗសិន​ មុន​ប៉ះ​ PSV យប់​នេះ

Simeone ​ស្នើ​កូន​ក្រុម​ឲ្យ​​គិត​តែ​ប្រកួត​មួយៗសិន​ មុន​ប៉ះ​ PSV យប់​នេះ

Simeone ​ស្នើ​កូន​ក្រុម​ឲ្យ​​គិត​តែ​ប្រកួត​មួយៗសិន​ មុន​ប៉ះ​ PSV យប់​នេះ

Simeone ​ស្នើ​កូន​ក្រុម​ឲ្យ​​គិត​តែ​ប្រកួត​មួយៗសិន​ មុន​ប៉ះ​ PSV យប់​នេះ

-ចុចអាន៖ Simeone ថា​​ Messi ម្នាក់ គ្រោះថ្នាក់ជាង CR7, Bale, Benzema ចូល​គ្នា​

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail