សមត្ថកិច្ច ចាប់បានក្រុមចោរ ប្លន់អាជីវករ លក់គ្រឿងអលង្ការ នៅក្រុងប៉ោយប៉ែត (Video)

បន្ទាយមានជ័យ៖ នៅ វេលាម៉ោង ៣និង៥៥នាទី រសៀលថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ សមត្ថកិច្ចបានធ្វើការហ៊ុមព័ទ្ធ និងចាប់បានក្រុមចោរប្លន់អាជីវករ លក់គ្រឿងអលង្ការ នៅក្រុងប៉ោយប៉ែត ។

កាលពីវេលាម៉ោង ៧និង៥៦នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ដោយអាវុធខ្លី ០២ដើម ជិះម៉ូតូម៉ាក ឌ្រីម ពណ៌ខ្មៅ អត់ស្លាកលេខធ្វើសកម្មភាពប្លន់អាជីវករ លក់គ្រឿងអលង្កា ខណៈចេញពីផ្ទះទៅលក់ដូរ  នៅចំណុចភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកគ្រឿងអលង្ការ អស់ប្រមាណជាង ២០០ដំឡឹង (ផា្លទីន)។

មន្ត្រីនគរបាល នៅកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈជនរងគ្រោះបាន ជិះម៉ូតូចេញពី ផ្ទះបានប្រមាណ ៥០ម៉ែត្រ ក៍មានជនសង្ស័យ ចោរប្លន់ប្រដាប់អាវុធ ចំនួន២នាក់ ជិះម៉ូតូ ឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ប្រដាប់ដោយអាវុធខ្លី ០២ដើម ភ្ជុងប្លន់យកគ្រឿងអលង្កា អស់ប្រមាណជាង ២០០ដំឡឹង  ក្នុងនោះមាន ចិញ្ជៀន៨០វង់ ខ្សែ ក ៨០ខ្សែ ចិញ្ជៀនមាស ៥ជី លុយបាត ១០ម៉ឺនបាត លុយខ្មែរ ២លានរៀល លុយដុល្លា ១០០០ដុល្លា ក្រវិលត្បូង ១៣០គូ  កងត្បូង ៥កង ខ្សែដៃ និងខ្សែជើង ១០០ខ្សែ  កងដៃឈុត២០កង។ ជនរងគ្រោះក្នុង សភាពប្លន់ប្រដាប់អាវុធ ខាងលើ ឈ្មោះ សយ សុផាន់ណា ភេទស្រី អាយុ៤៥ឆ្នាំ រួមនិងកូនស្រី ឈ្មោះ រ័ត្ន វិច្ឆិកា អាយុ១១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ៕

សូមទស្សនា វីដេអូខាងក្រោមនេះ៖

សមត្ថកិច្ច ចាប់បានក្រុមចោរ ប្លន់អាជីវករ លក់គ្រឿងអលង្ការ នៅក្រុងប៉ោយប៉ែត (Video)