បំបែក​កំណត់​ត្រា​នាំ​បទ​ចម្រៀង​ ទីបំផុត​ សម្រេច​ឲ្យ​បាន​​ ៥ លាន​ដង​លើ Youtube ឆ្នាំ ២០១៦

បំបែក​កំណត់​ត្រា​នាំ​បទ​ចម្រៀង​ ទីបំផុត​ សម្រេច​ឲ្យ​បាន​​ ៥ លាន​ដង​លើ Youtube ឆ្នាំ ២០១៦

បំបែក​កំណត់​ត្រា​នាំ​បទ​ចម្រៀង​ ទីបំផុត​ សម្រេច​ឲ្យ​បាន​​ ៥ លាន​ដង​លើ Youtube ឆ្នាំ ២០១៦

“ទីបំផុត” បទ​ចម្រៀង​ពី​តារា​ចម្រៀង​កំពុង​មានប្រជាប្រិយ​លោក ហេង ពិទូ បាន​ផ្ទុះ​កក្រើក​នឹក​ស្មាន​មិន​​ដល់​។ រយៈ​ពេល​តែ​ជាង ៣ ខែ បទ​នេះ​មាន​អ្នក​ចូល​មើល​លើ YouTube ច្រើន​ជាង ១ លាន​ដង​ជា​ចំនួន​ច្រើន​បំផុត​មួយ​សម្រាប់​បទ​ចម្រៀង​ក្នុង​ស្រុក។

 

បំបែក​កំណត់​ត្រា​នាំ​បទ​ចម្រៀង​ ទីបំផុត​ សម្រេច​ឲ្យ​បាន​​ ៥ លាន​ដង​លើ Youtube ឆ្នាំ ២០១៦

 

ជា​ការ​ជំរុញ​បន្ថែម​និង​​បង្ហាញ​ការ​គាំទ្រ​ដល់​ការ​ផលិត​បទ​ចម្រៀង Original អ្នកស្រី ម៉ីសន សុធារី អតីត​និពន្ធ​នាយក​នៃ​គេហទំព័រ Sabay នៅ​លើ​បណ្ដាញ​សង្គម Facebook បាន​បង្ហោះ​សារ​ជំរុញ​ដល់​ពលរដ្ឋ​ខ្មែរ​ជួយ​គាំទ្រ​បទ​ចម្រៀង Original “ទី​បំផុត” របស់​តារា​ចម្រៀង​លោក ហេង​ ពិទូ ដើម្បី​ឆ្នាំ ២០១៦ ​ឈាន​ទៅ​បង្កើត​កំណត់​ត្រា​ថ្មី​ទទួល​បាន​អ្នក​ទស្សនា​ឲ្យ​បាន ៥ លាន​ដង​លើ​បណ្ដាញ Youtube។

 

បំបែក​កំណត់​ត្រា​នាំ​បទ​ចម្រៀង​ ទីបំផុត​ សម្រេច​ឲ្យ​បាន​​ ៥ លាន​ដង​លើ Youtube ឆ្នាំ ២០១៦

 

ភ្ជាប់​ជាមួយ MV បទ​ចម្រៀង “ទីបំផុត” អតីត​អ្នក​គ្រប់គ្រង​ស្ថាប័ន​ព័ត៌មាន​កម្សាន្ត​រូប​នេះ​បាន​លើក​​យក​បទ​ចម្រៀង​ថៃ​មួយ​បទ​ ដែល​ជាប់​កំណត់​ត្រា​​ជា​បទ​ចម្រៀង​ពេញ​និយម​បំផុត​ក្នុង​ឆ្នាំ ២០១៤ ប្រចាំ​ប្រទេស​ថៃ​ដែល​មាន​អ្នក​ទស្សនា ១០០ លាន​ដង​នៅ​លើ YouTube។ អ្នក​ស្រី​ចង់​ឲ្យ​បទ​ចម្រៀង​ “ទី​បំផុត” ដែល​កំពុង​ក្លាយ​ជា​បទ​ចម្រៀង​ជា​មោទនភាព​នៃ​វិស័យ​ចម្រៀង​របស់​ប្រទេស​កម្ពុជា​ ទទួល​បាន​អ្នក​ទស្សនា ៥ លាន​ដង​ក្នុង​ឆ្នាំ​ ២០១៦។

 

“តើ​អ្នក​ទាំង​អស់​គ្នា​អាច​ចូលរួម​ចំណែក​យ៉ាង​ណា ដើម្បី​នាំ​បទ​ចម្រៀង​ទី​បំផុត​ទទួល​ការ​ទស្សនា ៥ លាន​ដង​នៅ​លើ YouTube”។ នេះ​ជា​ឃ្លា​ចុងក្រោយ​ក្នុង​សារ​លើ Facebook ដែល​អតីត​អ្នក​គ្រប់គ្រង​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ​ចង់​បំផុស​ដល់​ពលរដ្ឋ​ខ្មែរ​​​រួម​សាមគ្គី​គ្នា​ដើម្បី​សម្រេច​ក្តី​សុបិន​នេះ​ឲ្យ​ក្លាយ​ជា​ការ​ពិត ដើម្បី​​លើក​​មុខមាត់​​​​និង​អាច​នាំ​ឲ្យ​​​វិស័យ​សិល្បៈ​ចម្រៀង​​របស់ប្រទេស​កម្ពុជា​​លេច​ឈ្មោះ​​អាច​​ឈរ​​ប្រកួត​ប្រជែង​ទាំង​ក្នុង​តំបន់​និង​លើ​សាកលលោក។

 

ការ​អភិវឌ្ឍ​ន៍​វិស័យ​ផលិតផល​បទ​ចម្រៀង​ Original នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ។ ការ​គាំទ្រ​យ៉ាង​ភ្ល្លូកទឹកភ្លូកដី​នៃ​បទចម្រៀង “ទីបំផុត” បង្ហាញ​ពី​ការ​បោះ​ជំហាន​ទៅ​មុខ​នៃ​​ការអភិវឌ្ឍន៍​វិស័យ​ផលិត​បទ​ចម្រៀង​ជា​ស្នាដៃ​ផ្ទាល់​នៃ​ផលិតករ​ក្នុង​ស្រុក។

 

តារា​ចម្រៀង​នៃ​ផលិតកម្ម​សាន់ដេ លោក ហេង ពិទូ ដែល​បាន​បោះ​ជំហាន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​ជា​ច្រើន​ឆ្នាំ តែ​ទើប​ឡើង​កូដ​ខ្លាំង​ដោយសារ​ស្នាដៃ​ផលិត​បទ​ចម្រៀង Original បាន​ប្តេជ្ញា​ប្ដូរផ្ដាច់​ក្នុង​ការ​ផលិត​បទ​ចម្រៀង Original ដើម្បី​បម្រើ​ការ​កម្សាន្ត​របស់​ពលរដ្ឋ​ក្នុង​ស្រុក បន្ទាប់​ពី​រង​ព្យុះ​រិះគន់​ឥត​សំចៃ​ពី​ការ​លួច​ចម្លង​បទ​ចម្រៀង​បរទេស។

 

លោក​ធ្លាប់​​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ប្ដូរផ្ដាច់​ទោះ​បី​មួយ​ឆ្នាំ​លោក​មាន​លទ្ធភាព​អាច​ផលិត​​បទ​ចម្រៀង​ផ្ទាល់​​មួយ​ឬ​ពីរ​ក៏​លោក​មិន​យក​បទ Copy ពី​គេ​មក​ច្រៀង​ដែរ ដោយសារ​លោក​ឈឺចាប់​ក្នុង​នាម​ជា​សិល្បករ​ខ្មែរ​មួយ​រូប​ នៅ​ពេល​បរទេស​មាក់ងាយ​ជនជាតិ​ខ្មែរ​គ្មាន​សមត្ថភាព​ អាច​បង្កើត​បទ​ចម្រៀង​ខ្លួន​ឯង​បាន​ចាំ​តែ​លួច​ចម្លង​ពី​គេ។

 

បំបែក​កំណត់​ត្រា​នាំ​បទ​ចម្រៀង​ ទីបំផុត​ សម្រេច​ឲ្យ​បាន​​ ៥ លាន​ដង​លើ Youtube ឆ្នាំ ២០១៦

 

ការ​ឈាន​ទៅ​សម្រេច​គោលដៅ តារា​ចម្រៀង​រូប​នេះ​ទទូច​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​បន្ត​ការ​គាំទ្រ​ក្នុង​ការ​ផលិត​បទ​ចម្រៀង​របស់​លោក ដែល​លោក​មើល​ឃើញ​ថា​នៅ​មាន​ផ្លូវ​ដ៏​វែងឆ្ងាយ​ត​ទៅ​ទៀត​សម្រាប់​អភិវឌ្ឍន៍។ ជាមួយ​គ្នា​នេះ​លោក​ក៏​សំណូម​ពរ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន ឈប់​លួច​ចម្លង​ស្នាដៃ​បទចម្រៀង​របស់​លោក​យក​ទៅ​ប្រើ​ក្នុង​គោល​បំណង​ទាញ​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​លោក​គិត​ថា​មិន​បាន​នាំ​ភាព​ចម្រុងចម្រើន​តែ​បែរ​ធ្វើ​ឲ្យ​បាក់ទឹកចិត្ត​ សម្រាប់​ការ​ផលិត​បទ​ចម្រៀង​ថ្មី Original ដែល​ទើប​តែ​ងើប​ដើរ​មិន​ទាន់​រឹងមាំ​នោះ។

 

បំបែក​កំណត់​ត្រា​នាំ​បទ​ចម្រៀង​ ទីបំផុត​ សម្រេច​ឲ្យ​បាន​​ ៥ លាន​ដង​លើ Youtube ឆ្នាំ ២០១៦