ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បានស្វាគមន៍លំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពជើងទឹកកម្ពុជា​និងកងទ័ពជើងទឹករំដោះប្រជាជនចិន ​និងបានជំរុញឲ្យមានការ​ហ្វឹកហ្វឺនរួមគ្នា​លើលំហាត់​រំដោះនាវាចេញពីចោរសមុទ្រ និង​ ការបង្កើនសមត្ថភាពក្នុងការរំដោះ​ប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ទៅកាន់លោក ​Radm Yumanjang ​មេបញ្ជាការនាវា​កងទ័ពរំដោះប្រជាជនចិន​ ​N 573 ​ខាងលើបែបនេះ ​ខណៈសម្តេចបានអនុញ្ញាតឲ្យលោក​មេបញ្ជាការ​​ចូលជួបសម្តែង​​ការគួរសម ​​និងធ្វើសវនាការនៅរសៀលថ្ងៃទី២៤ កុម្ភៈ​ ២០១៦ ​ដែលទើបនឹងបិទបញ្ចប់នៅប៉ុន្មាននាទីមុននេះ ៕