Zootopia ជាខ្សែភាពយន្ត និយាយពី ពិភពសត្វដ៏ទាន់សម័យ ពីផលិតកម្ម Disney

ភ្នំពេញ៖ Zootopia គឺជាខ្សែភាពយន្តនិយាយពី ពិភពសត្វដ៏ទាន់សម័យ នៃទីក្រុងថនិកសត្វមួយ ដែលមិនដូច ទីក្រុងដទៃ  ពីផលិតកម្ម Disney។

Zootopia គឺជាភាពយន្ត ដែលនិយាយពី ពិភពលោកទាន់សម័យ នៃទីក្រុងថនិកសត្វមួយ ដែលមិនដូចទីក្រុងដទៃ។ ពពួកសត្វដែលមកពី គ្រប់មជ្ឈដ្ឋាន រស់នៅជាមួយគ្នា វាជាទីក្រុងដែល មិនថាអ្នកជាអ្វីមកពីទីណាក៏ដោយ ទោះអ្នកជាដំរីធំ ឬក៏ជាត្រឹមកណ្ដុរតូចមួយ អ្នកក៏អាចក្លាយជាអ្វីក៏បាន គ្រប់យ៉ាង។ ប៉ុន្តែនៅពេលដែល ប៉ូលីសទន្សាយស្រី Judy Hopps មកដល់នាងរកឃើញថា ការដែលធ្វើជាប៉ូលីសស្រី ក្នុងកងកម្លាំងប៉ូលីស  សត្វមាឌធំៗ និងកំណាចៗ គឺជាការងារមិន ងាយស្រួលនោះទេ។ ដើម្បីបង្ហាញពី សមត្ថភាពរបស់នាង មន្ត្រីទន្សាយ Judy Hopps ត្រូវបង្ខំចិត្តចាប់ដៃគូ ជាមួយកញ្ជ្រោង ល្បិចច្រើនដូចជា Nick Wilde ដើម្បីបំបែករឿងក្ដី ដ៏អាថ៌កំបាំងមួយ។

អ្នកប្រហែលជា ធ្លាប់បានទស្សនារឿង Frozen និង Big Hero 6 ហើយមែនទេ? តើអ្នកកំពុងទន្ទឹមរងចាំ ភាពយន្តគំនូជីវចល បែបជំរុញ និង លើកទឹកចិត្ត លាយឡំដោយ ឈុតកំប្លែងៗមែនទេ? Zootopia គឺជាភាពយន្តគំនូជីវចល របស់ Disney ដំបូងគេក្នុង ឆ្នាំ២០១៦នេះ ដែលជាស្នាដៃមួយទៀត របស់អ្នកដឹកនាំរឿង Frozen និង Big Hero 6។ អ្នីដែលកាន់តែពិសេសទៀតនោះ គឺមានការចូលរួម ពីកំពូលតារាចំរៀង  ដ៏ល្បីរបស់ពិភពលោកគឺ Shakira និងតារាល្បីៗ ជាច្រើនទៀតដូចជា  Jason Bateman, Ginnifer Goodwin, Idris Elba, J.K. Simmons, Octavia Spencer និង Bonnie Hunt សំរាប់បញ្ចូលសំលេង អោយតួអង្គនៅក្នុងរឿងនេះផ្ទាល់។

តើមន្ត្រីប៉ូលិសទន្សាយ ដ៏ក្លាហាននេះ អាចជំនះឧបសគ្គ ដើម្បីដោះស្រាយរឿងក្តី នេះបានទេ? រាល់ចម្លើយ នឹងត្រូវបានបកស្រាយ  នៅក្នុងរឿង Zootopia ដែលចាក់បញ្ចាំងនូវ ថ្ងៃទី២៥ ខែកុម្ភៈនេះ នៅគ្រប់រោងភាពយន្ត ក្នុងប្រទេសកម្ពុជា។

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ៕

សូមទស្សនា Trailor នៅខាងក្រោមនេះ៖

Zootopia ជាខ្សែភាពយន្ត និយាយពី ពិភពសត្វដ៏ទាន់សម័យ ពីផលិតកម្ម Disney

Zootopia ជាខ្សែភាពយន្ត និយាយពី ពិភពសត្វដ៏ទាន់សម័យ ពីផលិតកម្ម Disney