តារាសិច ដែលរៀនចប់ អនុបណ្ឌិតម្នាក់ បង្ហើបពីមូលហេតុ មិនធ្វើការការិយាល័យ

តារាសិច ដែលរៀនចប់ អនុបណ្ឌិតម្នាក់ បង្ហើបពីមូលហេតុ មិនធ្វើការការិយាល័យ

 ស្ត្រីម្នាក់ដែលសុខចិត្ត លះបង់ការងារ ការិយាល័យមកក្លាយជា តារាសិចបានលាតត្រដាងលម្អិត ពីមូលហេតុដែលនាង បានសម្រេចចិត្តបោះបង់ ការងារជាទម្លាប់របស់នាង មករកស៊ីថតកុនកូនជ្រូក។

នាង អាលិច លីនស៍ អាយុ ២៦ ឆ្នាំ មកពីរដ្ឋញូវយ៉ក គឺជានិស្សិតជោគជ័យម្នាក់ ដែលបញ្ចប់ថ្នាក់មហាវិទ្យាល័យ ជាមួយនឹងសញ្ញាប័ត្រផ្នែកទំនាក់ទំនង និង អនុបណ្ឌិត ផ្នែកទីផ្សារឌីជីថល (Digital Marketing)ប៉ុន្តែក្រោយពីការបញ្ឈប់ពីការងារញឹកញាប់ ដែលបណ្តាលឱ្យនាងធ្វើការ ពេញម៉ោងជាស្រីស្រាតថតដាក់ Webcam នាងក៏ សម្រេចចិត្តបោះបង់ចោលការងារ ទូទៅជារៀងរហូតដើម្បី បំពេញបំណងប្រាថ្នាធ្វើជា តារាសិចរបស់នាងតែម្តង។

នាងបានប្រាប់វេបសាយ Cosmopolitan.com ថា "តួអាសអាភាសគឺជាការងារ ដែលខ្ញុំចង់ធ្វើតាំងពីខ្ញុំនៅជំទង់...មិត្តខ្ញុំមួយចំនួនបានដឹងរឿងនេះ។ ពេលខ្ញុំនៅជំទង់ ខ្ញុំបានអានសៀវភៅទស្សនាវដ្តី Playboy នៅផ្ទះមិត្តភក្តិខ្ញុំ។ នៅអាយុនោះ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ដែលឃើញស្រីៗទាំងនោះមានសម្រស់ស្រស់ស្អាត។ ខ្ញុំចង់ក្លាយ ដូចជាពួកនាងណាស់"។

នាងអាឡិចបាននិយាយថា នាងបានរក្សាអាថ៍កំបាំង ចង់ក្លាយជាតួសិចរាប់ឆ្នាំ ដោយបានពន្យល់បកស្រាយថា នាងបានធំធាត់នៅទីក្រុងវណ្ណៈកម្មករ និងត្រូវបានអប់រំ ឱ្យជឿថា នាងចាំបាច់ត្រូវតែទៅរៀន សាកលវិទ្យាល័យដើម្បីទ្រទ្រង់ជីវិតនាង។

នាងបានបន្តទៀតថា ឪពុកនាងធ្វើការងារសំណង ហើយម្តាយនាងកាន់សញ្ញាប័ត្របណ្ឌិត ហើយម្តាយនាង "ពិតជាមានការចិញ្ចឹមបីបាច់ គ្រួសារល្អណាស់" ដោយនេះបាន ជម្រះអស់នូវការលើកឡើងថា "មនុស្សដែលធ្វើការក្នុងឧស្សាហកម្មភាពយន្តសិចច្បាស់ ជាមានបញ្ហាទាំងអស់រាប់មិនអស់"។

អាឡិចបានកត់សម្គាល់ថា នាង "មិនបានរើសមុខនរណាម្នាក់ទេពេលធំដឹងក្តី" ដោយបកស្រាយថា នាងបានបាត់បង់ព្រហ្មចារីនៅអាយុ ១៦ ឆ្នាំ ទៅមិត្តប្រុសរៀននៅ វិទ្យាល័យជាមួយគ្នា។ នាងបានចាប់អារម្មណ៍ធ្វើការក្នុងភាពយន្តសិច នៅពេលបានមើលភាពយន្តឯកសារ អំពីឧស្សាហកម្មសិច។

នាងបាននិយាយថា "ជាការពិត នៅពេលអ្នកមានអាយុ ១៦ ឆ្នាំ អ្នកនឹងមិនដើរប្រាប់គេថាអ្នកចង់ ក្លាយជាតួសិចនោះឡើយ ដូច្នេះខ្ញុំគិតថាខ្ញុំមិនអាច ប្រាប់នរណាម្នាក់បាននោះទេ"។

ទោះយ៉ាងណា នៅពេលមិត្តប្រុសនាងសួរថាតើនាងចូលចិត្ត រូបថតរបស់គាត់ដែលកាត់ត ជាមួយតួសិចដាក់នៅក្បែរគ្នា ដែរឬក៏អត់ នាងបានសារភាពថា នាងបានគិតថាឧហ្សា ហកម្មកម្សាន្តសម្រាប់មនុស្សពេញវ័យនេះពិតជា "អស្ចារ្យ" ណាស់ និងឆ្ងល់ថាតើវានឹងមានអារម្មណ៍បែបណាពេល បានរួមភេទដាក់ក្នុងភាពយន្ត៕

ប្រភព៖ www.health.com.kh