កាលវិភាគ ដែលអាច ធ្វើឲ្យកូន គេងលក់ស្រួល

កាលវិភាគ ដែលអាច ធ្វើឲ្យកូន គេងលក់ស្រួល

មានកូនក្មេងមួយចំនួន តែងតែរករឿង នៅពាក់កណ្តាលយប់ ដោយមិនអាចគេងលក់ ដល់ភ្លឺឡើយ ដូចនេះអ្នកម្តាយក៏ មិនអាចគេងបានដែរ ដូចនេះខាងក្រោមនេះយើងខ្ញុំ នឹងណែនាំកាលវិភាគ មួយចំនួនដែលអាចធ្វើឲ្យកូនអ្នកអាចគេងលក់ដល់ព្រឹក ហើយមិនរករឿង នៅពាក់កណ្តាលយប់ទេ។

នៅពេលដែល ដល់ម៉ោង៨:៣០យប់ អ្នកត្រូវតែនាំគេទៅងូតទឹក លុះដល់ម៉ោង៨:៤៥នាទី គឺជាពេលវេលាដែល អ្នកអាចកំដរគេលេងបាន ប៉ុន្តែមិនត្រូវលេងខ្លាំងពេកទេ ព្រោះបើកូនសប្បាយចិត្តជ្រុល វាអាចប៉ះពាល់ដល់អារម្មណ៍របស់កូន ជាហេតុដែល អាចធ្វើឲ្យកូន មិនអាចគេងលក់បាន ដោយសារតែអារម្មណ៍ សប្បាយទាំងនោះ នៅតែដក់ជាប់ក្នុងចិត្តគេ ហើយដល់ម៉ោង៩អ្នក អាចឲ្យគេបៅទឹកដោះគោ ដើម្បីត្រៀមខ្លួនចូលគេង នោះនៅពាក់កណ្តាលយប់ វាអាចជួយកាត់បន្ថយ អត្រានៃការទារ បៅទឹកដោះគោបាន ហើយបើអ្នកមិនដាស់ឲ្យគេបៅ នោះគេនឹងអាចគេងដល់ម៉ោង៩ព្រឹក ជាមិនខានឡើយ អ្នកអាចសាកល្បង អនុវត្តតាមកាលវិភាគនេះបាន ថាមិនត្រូវអ្នកអាចគេងលក់ដល់ភ្លឺ៕

កាលវិភាគ ដែលអាច ធ្វើឲ្យកូន គេងលក់ស្រួល

ប្រភព៖ www.health.com.kh