ស្លឹកត្របែក អាចបញ្ឈប់ ការជ្រុះសក់បាន

ស្លឹកត្របែក អាចបញ្ឈប់ ការជ្រុះសក់បាន

ផ្លែត្របែកពោរពេញទៅដោយវីតាមីន A, C, Folic Acid ជាតិសរសៃ ទងដែង ប៉ូតាស្យូម និងម៉ង់ហ្គាណេស។ ការសិក្សាបានឲ្យដឹងថា ផ្លែត្របែកមានជាតិវីតាមីន C ច្រើនជាងផ្លែក្រូចរហូតដល់ ៤ដងឯណោះ។

ចំពោះស្លឹកត្របែកវិញត្រូវបានគេប្រើប្រាស់ជាឱសថធម្មជាតិជាយូរយាណាមកហើយ ព្រោះវាមានសារធាតុផ្តល់អត្ថប្រយោជន៍ច្រើនដូចជា វីតាមីន B, C អង់ទីអុកស៊ីដង់ និង Flavonoids។

ជីវជាតិទាំងនេះក៏ជាអ្វីដែលធ្វើឲ្យមានប្រយោជន៍ចំពោះស្បែក និងសក់ផងដែរ។

អ្នកជំនាញនិយាយថា ស្លឹកផ្លែត្របែកអាចបង្ការការជ្រុះសក់បាននៅពេលប្រើប្រាស់បានទៀងទាត់។ ហេតុផលដ៏សំខាន់ចំពោះរឿងនេះគឺដោយសារតែវាសម្បូរវីតាមីន Bដែលមានសារៈសំខាន់ក្នុងការការពារសុខភាពសក់តែម្តង។

របៀបធ្វើ

•    យកស្លឹកផ្លែត្របែកមួយក្តាប់ដៃស្ងោរដោយប្រើទឹកមួយលីត្ររយៈពេលយ៉ាងហោចណាស់ ១៥ ទៅ២០នាទី។
•    នៅពេលស្ងោរពុះហើយ ចូរទុកវាឲ្យនៅត្រជាក់សិន។
•    ចម្រាញ់យកតែទឹកវាចេញ។
•    យកទឹកនោះទៅលាបលើសរសៃសក់ដោយចាប់ផ្តើមពីឬសរហូតដល់ចុង៕

ប្រភព៖ www.health.com.kh