មិនចង់ឆាប់ចាស់ មុនអាយុគួរតែ ចៀសវាងទម្លាប់ ទាំងនេះ

មិនចង់ឆាប់ចាស់ មុនអាយុគួរតែ ចៀសវាងទម្លាប់ ទាំងនេះ

មនុស្សយើងគ្រប់គ្នា សុទ្ធតែចង់បាន ជីវិតរស់នៅមាន សុខភាព និងអាយុវែង ជាពិសេសគឺចង់បាន សម្រស់កាន់តែនៅ ក្មេងជានិច្ចតែម្តង។ យ៉ាងណាមិញ តើអ្នកមានដឹងទេថា មានទម្លាប់ប្រចាំថ្ងៃ មួយចំនួនដែលអ្នកកំពុងតែ ធ្វើអាចធ្វើឲ្យស្បែកអ្នកចាស់ មុនអាយុទេ? ទម្លាប់ទាំងនោះមានដូចជា៖

អង្គុយនៅតែមួយកន្លែងច្រើនម៉ោង
របៀបរស់នៅបែបស៊ីដេកៗ មិនត្រឹមតែប៉ះពាល់យ៉ាងខ្លាំង ដល់ភាពចាស់ទេ តែក៏អាចធ្វើឲ្យងាយកើតជំងឺ រ៉ាំរ៉ៃផ្សេងៗបានដែរ។ បើសិនជាអ្នកមានតុធ្វើការ ចូរងើបពីតុ ជារៀងរាល់មួយម៉ោងម្តង និងដើរចុះឡើងខ្លះទៅ។ អ្នកក៏អាចចំណាយ ពេលចុងសប្តាហ៍ ដើម្បីធ្វើសកម្មភាព រាងកាយខ្លះបានដែរ។

ញ៉ាំភេសជ្ជៈមានជាតិហ្គាស
ភេសជ្ជៈមានជាតិហ្គាស និងមានជាតិផ្អែមខ្ពស់អាចធ្វើឲ្យកោសិកាឆាប់ចាស់ និងងាយនាំឲ្យកើតជំងឺនៃការរំលាយអាហារ (Metabolic Disease) ផងដែរ។ ម្យ៉ាងវិញទៀត វាក៏អាចធ្វើឲ្យស្បែកចាស់ជាងមុនទៀតផង។

ចូលចិត្តមើលទូរទស្សន៍
ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន British Journal of Sport Medicine កាលពីឆ្នាំ ២០១២ បានរកឃើញថា រាល់ការអង្គុយមើលទូរទស្សន៍ មួយម៉ោងៗក្រោយ ពីអាយ ២៥ឆ្នាំ នឹងកាត់បន្ថយអាយុមនុស្សរហូតដល់ ២១,៨នាទី។

គេងមិនគ្រប់គ្រាន់
បើសិនជាអ្នកកំពុងតែគេងមិនបាន ៨ម៉ោងក្នុងមួយយប់ទេនោះ ស្បែករបស់អ្នកនឹងមើលទៅកាន់តែចាស់ ហើយក៏មិនសូវនឹងសប្បាយចិត្តនឹង រូបរាងខ្លួនឯងទៀតដែរ។

ញ៉ាំអាស៊ីតខ្លាញ់អូមេហ្គាបីមិនបានគ្រប់គ្រាន់
បើសិនជាអ្នកកំពុងតែកាត់បន្ថយ ការញ៉ាំជាតិខ្លាញ់បែបនេះដើម្បី សម្រកទម្ងន់នោះ អ្នកមិនគញរាន់តែមើលទៅខុសពីមុនទេ តែថែមទាំងចាស់ជាងមុនទៀត។ នេះដោយសារតែ អាស៊ីតខ្លាញ់អូមេហ្គាបីអាចបង្ការការ ខូចខាតខួរក្បាលដោយសារភាពចាស់បាន៕

ប្រភព៖ www.health.com.kh

  • មិនចង់ឆាប់ចាស់ មុនអាយុគួរតែ ចៀសវាងទម្លាប់ ទាំងនេះ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/02/24  Category:កំសាន្ត