Taemin ត្រូវប្រិយមិត្ត សរសើរក្រោយចេញ វីដេអូចម្រៀងថ្មី អាល់ប៊ុម “Press It”

កូរ៉េ៖ តារាចម្រៀងTaemin សមាជិកក្រុម SHINee ក្រោយចេញវីដេអូ ចម្រៀងថ្មីមួយបទរបស់ អាល់ប៊ុម“Press It” ត្រូវប្រិយមិត្តជាច្រើន សរសើរថា តារារូបនេះតែងតែអស្ចារ្យ ។

ព័ត៌មានពីកាសែតកូរ៉េAllkpop បានឲ្យដឹងនៅ ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៦នេះ ថាតារាច្រៀងវ័យ ២២ឆ្នាំ Taemin បានចេញវីដេអូ ចម្រៀងថ្មី“Press Your Number” របស់អាល់ប៊ុម Press It នៅយប់ថ្ងៃទី២៣ខែកុម្ភៈ បន្ទាប់ពីអាល់ប៊ុមទោល ACE កាលពីឆ្នាំ២០១៤ ហើយសម្រាប់ ចម្រៀងថ្មីនេះ Taemin កាន់តែទទួល ចំណាប់អារម្មណ៍ និងត្រូវប្រិយមិត្តសរសើរ គ្រប់ៗគ្នាថាបទចម្រៀងថ្មី របស់តារារូបនេះ ទាក់ទាញមិនចាញ់ ចម្រៀងមុនៗ ឡើយ ។

ទស្សនាវីដេអូជាមួយ Looking TODAY ទាំងអស់គ្នា! 

Taemin ត្រូវប្រិយមិត្ត សរសើរក្រោយចេញ វីដេអូចម្រៀងថ្មី អាល់ប៊ុម “Press It”