ក្រុមហ៊ុន CBS ទប់ស្កាត់​ការរីក​រាលដាល H1N1 ក្រោយ​បុគ្គលិក​ខ្លួន​ម្នាក់​ស្លាប់

លោក គិត ម៉េង ប្រធានក្រុមហ៊ុន ខេមបូឌាន ប្រតឃែសស្ទីង សឺវីស​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ប្រ​ត​ឃែ​ស​ស្ទី​ង សឺ​វី​ស (Cambodian Broadcasting Service Co., Ltd.) ហៅ​កាត់​ថា CBS កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​អ្នកជំនាញ​មកពី​ក្រសួងសុខាភិបាល​ដើម្បី​ធ្វើការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ផ្ដាសាយ​ជ្រូក នៃ​វីរុស (H1N1)​។ ក្រុមហ៊ុន CBS ក៏បាន​ធ្វើ​សកម្មភាព​យ៉ាង​រហ័ស​ចំពោះ​ការលេចឡើង​ករណី​ជម្ងឺ​H1N1​ដើម្បី​ធានា​អំពី​សុខភាព និង​សុវត្ថិភាព​នៅក្នុង​កន្លែង​ធ្វើការ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​(Cambodian Broadcasting Service Co., Ltd.)​។​

«​ពួកយើង​យកចិត្តទុកដាក់​ចំពោះ​បុគ្គលិក​របស់​យើង ព្រមជាមួយ​គ្នា​នោះ អ្នក​ឧក​ញ្ញ៉ា គិត ម៉េង ដែលជា​ប្រធាន​ក្រុមហ៊ុន​របស់​ពួកយើង​គឺ កំពុងតែ​តាមដាន​យ៉ាង​ដិតដល់​អំពី​សុខុមាលភាព​របស់​ពួកយើង​»​។​នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក មុន រ៉ា​ម៉ា​ឌី នាយក​គ្រប់គ្រង​ប៉ុស្តិ៍​ទូរទស្សន៍​ព័ត៌មាន​ឈានមុខ CNC-MBC ក្រោយពី​មាន​លោក ឃុន នោ បុគ្គលិក​ថតរូប​ព័ត៌មាន​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​

​ទន្ទឹមនឹងនេះ​ក្រុមហ៊ុន CBS បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេដង​ទៅលើ​ការរក្សា​អនាម័យ​នៅ​កន្លែងធ្វើការ រួម​ជាមួយនឹង​ការចាក់​ថ្នាំ​បង្ការ​ទៅដល់​បុគ្គលិក​ទាំងអស់​។ ហើយ​យុទ្ធនា​ការលើក​កំពស់​ការយល់ដឹង​ដ៏​ខ្លាំងក្លា​មួយ​គឺ​កំពុងតែ​ធ្វើឡើង ដោយ​រំលឹក​បុគ្គលិក​ទាំងអស់​អោយ​លាងដៃ​នឹង​សាប៊ូ និង​ទឹក​អោយបាន​ទៀត​ទាត់ និង​យក​ក្រដាស​ខ្ទប់មាត់ នៅពេល​ក្អក ឬ​កណ្ដាស​ដើម្បី​ការពារ​ការឆ្លង​ជម្ងឺ​ផ្ដាសាយ​៕

​លោក ឃុន នោ ជា​អ្នកសារព័ត៌មាន​ម្នាក់​របស់​ស្ថានីយ៍ទូរទស្សន៍​CTN និង​Mytv ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​ផ្ដាសាយ​ជ្រូក នៅ​ម៉ោង ៤​ទៀបភ្លឺ ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុង​មន្ទីរពេទ្យ រុស្ស៊ី​។ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ប្រ​ត​ឃែ​ស​ស្ទី​ង សឺ​វី​ស (Cambodian Broadcasting Service Co., Ltd.) បាន​សម្ដែង​ការសោកស្ដាយ​ដែល​បុគ្គលិក​ថតរូប​ភាព​ព័ត៌មាន​ខ្លួន បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​ផ្ដាសាយ​ជ្រូក H1N1​។

​ជាមួយគ្នា​លោក ប៊ឺ​ណាត អ៊ែន​ថូ​នី (Bernard Anthony) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ប្រ​ត​ឃែ​ស​ស្ទី​ង សឺ​វី​ស បានបញ្ជាក់​ដូច្នេះ​ថា​៖ «​នេះ​គឺជា​ការចាប់ផ្ដើម​ឆ្នាំ​ថ្មី​ដ៏​សោកសៅ​សម្រាប់​ពួកយើង​ដែល​បាន​បាត់បង់​លោក ឃុន នោ ដែលជា​អ្នក​ថតរូប​ភាព នៅថ្ងៃនេះ​។ ពួកយើង​កំពុង​កាន់ទុក្ខ និង​ចូលរួម​មរណទុក្ខ​ទៅដល់​សមាជិក​ក្រុមគ្រួសារ​នៃ​សព​»៕

ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​