ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្តឧត្តរមានជ័យ ៖ ល្បែង​ស៊ី​សង​ចាក់​កន្ទុយលេខ​បាន​កើត​មាន​ពេញបន្ទុក​នៅ​​​ស្រុក​អន្លង់​វែង ​និង​​ស្រុក​ត្រពាំង​ប្រាសាទ ​គ្មាន​ការ​បង្ក្រាបបង្ក​ឲ្យ​ប៉ះពាល់​​ការ​អភិ​វ​ឌ្ឍ​របស់​ពលរដ្ឋ​នៅ​ក្នុង​គ្រួសារ​របស់​ពួក​គាត់​ ​​​។​​

​អ្នក​​ភូមិ​​បាន​​និយាយ​ថា ល្បែង​​ស៊ី​សង​ចាក់​កន្ទុយលេខ​នេះ ជា​ល្បែង​ជ​ញ្ជក់​​ឈាម​ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ ​​​ព្រាប​បាន​មនុស្ស​កើត​មាន​ជំងឺ​ប្រចាំ​កាយ​ ​​ឃើញ​​​អ្នកខ្លះ​លក់​ផ្ទះ​​លក់​ដី​​លំនៅ​ឋាន ​លក់​ដីស្រែ​​ចម្ការ​ ​​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិ​ង្សា​ក្នុង​គ្រួសារ​​ថែម​ទៀត​ ។ ល្បែង​ចាក់​កន្ទុយលេខ​នេះ​ នៅ​តាម​ប​ណ្តាស្រុក​នី​មួយៗ​មាន​អ្នក​ដេញ​ថ្លែ​​សម្រាប់​​រត់ការ​ប្រមូល​លុយ​យក​ទៅ​បង់​ឲ្យ​អាជ្ញាធរ និង​​សមត្ថ​កិច្ច​គ្រប់​ស្ថា​ប័នពាក់​​ព័ន្ធ​​ដោយ​​គិត​​ជា​ខែ ដូច្នេះ​ល្បែង​ចាក់​កន្ទុយលេខ​​​ដែល​​​​បាន​និង​កំពុង​រីក​ដូច​ផ្សិត​យ៉ាង​អនាធិប​តេយ្យ​នេះ​មិន​អាច​បង្ក្រាប​បាន​ទេ​ ព្រោះ​ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​​ ។

​ទាក់ទិន​ទៅ​នឹង​​ហេតុ​ការណ៍​ខាង​លើ​​នេះ​ នា​រសៀល​ថ្ងៃ​ទី​២៤ ​កុ​ម្ភៈ កោះសន្តិភាព​បាន​ទូ​ស័ព្ទ​ជួប​លោក​វរសេនីយ៍ត្រី​ អ៊ិន​​ កាយ​ អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុងស្រុក​ល្បែង​ចាក់​កន្ទុយលេខ​បាន​កើត​មាន​មែន​ ហើយ​មាន ឈ្មោះ​ កុង​ ស ជា​អ្នក​ដេញថ្លៃ​ប្រមូល​លុយ​ ។​ ​​លោក​​អះអាង​ថា​ សមត្ថកិច្ច​​នឹង​​បើក​ប្រតិ​បត្តិការ​បង្ក្រាប​​នាពេល​ដ៍​ខ្លី​ខាង​មុខ​នេះហើយ​​ ​៕