ក្រោយការឡោមព័ទ្ធ ទីបំផុត ក្រុមចោរពីរនាក់ ប្លន់អាជីវករ លក់គ្រឿងអលង្ការ នៅក្រុងប៉ោយប៉ែត ត្រូវឃាត់ខ្លួនបានទំាងអស់ (update)

បន្ទាយមានជ័យ៖ ក្រោយពីកម្លាំងសមត្ថកិច្ ចក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការ ឡោមព័ទ្ធ ក្រុមចោរពីរនាក់ ប្លន់អាជីវករលក់ គ្រឿងអលង្ការ នៅក្រុងប៉ោយប៉ែត នៅម៉ោង ៣៖៥៥នាទី ទីបំផុតនៅម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី២៤ ខែកុម្ភៈ ដដែលនេះ ក្រុមចោរទំាងពីរនាក់ ត្រូវបានឃាត់ខ្លួនទំាងអស់។

មន្រ្តីនគរបាល បានបញ្ជាក់ថា ក្រោយការឃាត់ខ្លួន ក្រុមចោរទំាងពីរនាក់ កម្លាំងនគរបាល បាននាំយកទៅកាន់ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរជុំវិញ និងសកម្មភាព ប្លន់អាជីវករ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ។

សវតារឿង៖ ក្រុមចោរប្រដាប់ ដោយអាវុធខ្លី ០២ដើម ជិះម៉ូតូម៉ាក ឌ្រីម ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើសកម្មភាពប្លន់អាជីវករ លក់គ្រឿងអលង្កា ខណៈចេញពីផ្ទះ ទៅលក់ដូរ នៅវេលាម៉ោង ៧និង៥៦នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកគ្រឿងអលង្ការ អស់ប្រមាណជាង ២០០ដំឡឹង (ផា្លទីន)។

មន្ត្រីនគរបាល នៅកន្លែងកើតហេតុ បានអោយដឹងថា ខណៈជនរងគ្រោះបាន ជិះម៉ូតូចេញពី ផ្ទះបានប្រមាណ ៥០ម៉ែត្រ ក៍មានជនសង្ស័យ ចោរប្លន់ប្រដាប់អាវុធ ចំនួន២នាក់ ជិះម៉ូតូ ឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ប្រដាប់ដោយអាវុធខ្លី ០២ដើម ភ្ជុងប្លន់យកគ្រឿងអលង្កា អស់ប្រមាណជាង ២០០ដំឡឹង  ក្នុងនោះមាន ចិញ្ជៀន៨០វង់ ខ្សែ ក ៨០ខ្សែ ចិញ្ជៀនមាស ៥ជី លុយបាត ១០ម៉ឺនបាត លុយខ្មែរ ២លានរៀល លុយដុល្លា ១០០០ដុល្លា ក្រវិលត្បូង ១៣០គូ  កងត្បូង ៥កង ខ្សែដៃ និងខ្សែជើង ១០០ខ្សែ  កងដៃឈុត២០កង។ ជនរងគ្រោះក្នុង សភាពប្លន់ប្រដាប់អាវុធ ខាងលើ ឈ្មោះ សយ សុផាន់ណា ភេទស្រី អាយុ៤៥ឆ្នាំ រួមនិងកូនស្រី ឈ្មោះ រ័ត្ន វិច្ឆិកា អាយុ១១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

ខណៈពេលនេះសមត្ថកិច្ច កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ កំពុងចេញ ប្រតិបត្តិការ អន្តរាគមន៍ និងស្វែងរកមុខសញ្ញា ចាប់ខ្លួនផ្តន្ទារទោស តាមផ្លូវច្បាប់ ៕

p style="text-align: center;">ក្រោយការឡោមព័ទ្ធ ទីបំផុត ក្រុមចោរពីរនាក់ ប្លន់អាជីវករ លក់គ្រឿងអលង្ការ នៅក្រុងប៉ោយប៉ែត ត្រូវឃាត់ខ្លួនបានទំាងអស់ (update)

ក្រោយការឡោមព័ទ្ធ ទីបំផុត ក្រុមចោរពីរនាក់ ប្លន់អាជីវករ លក់គ្រឿងអលង្ការ នៅក្រុងប៉ោយប៉ែត ត្រូវឃាត់ខ្លួនបានទំាងអស់ (update)