កម្មករប៉ូលា រថយន្ត ចងក ធ្វើអត្តឃាត ដោយមិនដឹងមូលហេតុ

ភ្នំពេញ ៖ នៅវេលាម៉ោង៧ព្រឹក នាថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៦ មានករណីភ្ញាក់ផ្អើល ដោយកម្មករប៉ូលា រថយន្តឈ្មោះ ស៊ីម ម៉ៅ ស្ថិតនៅផ្ទះលេខ៥បេ ផ្លូវ១៣៥ ក្រុម៣០ ភូមិ៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន បានធ្វើអត្តឃាត ដោយចងករសម្លាប់ខ្លួន នៅក្នុងបន្ទប់ដេកឡៅតឿ ។

បើតាមការរៀបរាប់របស់ ឈ្មោះ ឡូ ភ័ណ្ឌ ភេទស្រី ដែលជាអ្នកមើលថែទាំ មនុស្សចាស់ក្នុងផ្ទះកើតហេតុ បានអោយដឹងថា នៅម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី២៤ កុម្ភ: គាត់បានឡើងទៅ មើលបន្ទប់របស់ជនរងគ្រោះ ដោយឆ្ងល់ថា មិនឃើញចុះមករៀបចំបើកទ្វារផ្ទះដូចសព្វដង ហើយអើតមើលតាមបង្អួច ស្រាប់តែឃើញជនរងគ្រោះ ចងកនឹងចំរឹងបង្អួច មិនដឹងស្លាប់តាំងពី ពេលណានោះទេ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច មកត្រួតពិនិត្យ ។

ឆ្លងតាមការពិនិត្យ របស់នគរ បាលបច្ចេកទេសវិទ្យាសាស្ត្រ និងវិជ្ជបណ្ឌិតធ្វើកោសល្យ វិច្ច័យ បានសន្និដ្ឋានថា ជនរងគហរោះ ពិតជាស្លាប់ដោយការចងក ។

សុំបញ្ជាក់ថា ជនរង គ្រោះឈ្មោះ ស៊ីម ម៉ៅ ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរកម្មករប៉ូលារថយន្តនៅផ្ទះកើតហេតុ។ សព្វត្រូវបានបញ្ជូនទៅធ្វើបុណ្យ នៅស្រុកកំណើត ឯស្រុកព្រៃឈរ ខេត្តកំពង់ចាម ៕

កម្មករប៉ូលា រថយន្ត ចងក ធ្វើអត្តឃាត ដោយមិនដឹងមូលហេតុ