នគរបាល​ឃាត់ខ្លួន​យុវជន​២​នាក់​អ្នកប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ដកហូត​ថ្នាំញៀន​បាន​៦​កញ្ចប់​

​ខេត្ត​កំពង់​ឆ្នាង​៖ យុវជន​ជា​អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង កំពង់ឆ្នាំង​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ឡោមព័ទ្ធ​ចាប់ខ្លួនបាន ហើយ ដក ហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៦​កញ្ចប់ និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។ ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ម៉ោង​១១​និង​៣០​នាទី នៅក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយដឹងថា​៖ ជនសង្ស័យ​ទាំង​២​នាក់​ដែល បាន​ចាប់ខ្លួន ១​ឈ្មោះ យាន សុវណ្ណ​ចិ​ត្រា អាយុ​២១​ឆ្នាំ រស់នៅក្នុង​ភូមិ​កំពង់​អូស សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង , ២​ឈ្មោះ លឹម សំបុណ្យ អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

សមត្ថកិច្ច​បានព្ញជាក់​អោយដឹងថា នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង​សម្ងាត់ យកលុយ​ធ្នាក់​ចំនួន​១២​ម៉ឺន​រៀល ទៅ​ទិញ​ថ្នាំញៀន​ម៉ា​ទឹក​កបាន​១​កញ្ចប់​ពី​ឈ្មោះ យាន សុវណ្ណ​ចិ​ត្រា ។ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​កំណត់​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​នេះ​បាន​ហើយ សមត្ថកិច្ច​ក៏បាន​តាមឃ្លាំមើល​មុខ សញ្ញា​នេះ​ជា​បន្តទៀត​។

នៅ​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​២៣ ខែកុម្ភៈ នេះ​សមត្ថកិច្ច​ក៏បាន​ឃើញ ឈ្មោះ យាន សុ វណ្ណ​ចិ​ត្រា មក​ផ្ទះ​ឈ្មោះ លឹម សំបុណ្យ នៅក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ខណៈនោះ​សមត្ថកិច្ច​ក៏បាន​សហការ គ្នា​ព័ទ្ធ និង​ដេញចាប់​ពួកគេ​ទាំង​២​នាក់ ក្នុងពេល​នោះដែរ​គេ​ទាំង​២​នាក់ ក៏បាន​រត់​យក​ថ្នាំញៀន​មួយកញ្ចប់​ធំ ទៅ​បោះចោល​នៅក្នុង​ព្រៃ​តាម​ដងផ្លូវ​ក្នុងភូមិ ប៉ុន្តែ​ក្រោយមក​សមត្ថកិច្ច​ក៏បាន​ប្រដេញ​ចាប់ខ្លួន បាន​ទាំង​២​នាក់ ។​នៅពេលនោះ​សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​នៅក្នុង​ហោប៉ៅ​របស់​ឈ្មោះ យាន សុវណ្ណ​ចិ​ត្រា មាន​លុយ ធ្នាក់​ចំនួន​១២​ម៉ឺន​រៀល ដែល​គេ​បាន​លក់​ថ្នាំញៀន​១​កញ្ចប់​អោយកម្លាំង​សំងាត់​របស់​សមត្ថកិច្ច​ពី​ម្សិលមិញ​។

បន្ទាប់មក​សមត្ថកិច្ច​បាន​សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​កំពង់ឆ្នាំង ធ្វើការ​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ លឹម សំបុណ្យ នៅក្នុង​ភូមិ​កណ្តាល ជា​លទ្ធផល​សមត្ថកិច្ច​បាន​ដកហូត​បាន ថ្នាំញៀន​ចំនួន​៦​កញ្ចប់ តូច លុយ​ថ្នាក់ ១២​ម៉ឺន​រៀល ទូរ​សព្ទ័​២​គ្រឿង ហើយ​នៅលើផ្ទះ​ឈ្មោះ លឹម សំបុណ្យ បាន​រកឃើញ​ដាវ​១​ដើម កាំបិត​ស្នៀត​១​ដើម និង​សម្ភារៈ​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។​

​ជនល្មើស​ទាំង​២​នាក់​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​កា​រិ​យាយ​ល័យ​នគរបាល​ប្រឆាំង​គ្រឿ ង​ញៀន​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូន​ខ្លួន​ទៅកាន់​តុលា ការ​ខេត្ត ចាត់ការ បន្ត​តាម ផ្លូវ ច្បាប់​៕ រិ​ទ្ធិ ជ័យ​

KA-24-02-2016-14 KA-24-02-2016-15 KA-24-02-2016-16 KA-24-02-2016-17KA-24-02-2016-14 KA-24-02-2016-15 KA-24-02-2016-16 KA-24-02-2016-17