ដោះស្រាយ​វិបត្តិ​នៃ​ការ​គេង​មិន​លក់ ជាមួយនឹង​តែ​ចេក​

ដោះស្រាយ​វិបត្តិ​នៃ​ការ​គេង​មិន​លក់ ជាមួយនឹង​តែ​ចេក​

ការ​គេង​មិនបាន​គ្រប់គ្រាន់ ឬ​តិច​ជាង​៨​ម៉ោង​ក្នុង​មួយថ្ងៃ គឺ​ពិតជា​ផ្តល់​ផល​អាក្រក់​ជា​ច្រើន​យ៉ាង ចំពោះ​រាងកាយ​របស់​អ្នក​។

​នៅពេលដែល​រាងកាយ​មនុស្ស​យើង មិន​អាច​ទទួលបាន​កា​រ​សម្រាក​ឲ្យបាន​គ្រប់គ្រាន់ នោះ​ប្រាកដ​ណាស់ វា​នឹង​ទទួល​រងគ្រោះ​នូវ​វិបត្តិ​សុខភាព​មួយ​ក្នុង​ពេល​បច្ចុប្បន្ន ឬ​ថ្ងៃ​ក្រោយ​។ ដំណើរការ​ផ្នែក​បញ្ញា​ស្មារតី ចំពោះ​ការចងចាំ​ក្នុង​រយៈពេល​ខ្លី និង​វែង គឺជា​ផលប៉ះពាល់ ដ៏​ធ្ងន់ធ្ងរ​មួយ​។ តើ​អ្នក​ធ្លាប់​ព្យាយាម​ផ្តោតអារម្មណ៍​ទៅលើ​កិច្ចការ​អ្វី​មួយ ខណៈពេលដែល​ខួរក្បាល​របស់​អ្នក​អស់​ថាមពល​រលីង​ដែរឬទេ​? ចំណុច​ដែល​គួរឲ្យ​បារម្ភ​ជាងគេ​នោះ​គឺ វិបត្តិ​នៃ​ការ​គេង​គឺមាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង ទៅនឹង​បញ្ហា​សុខភាព ដូច​ជា​ការ​កើន​ទម្ងន់​លើស​កម្រិត​,​មាន​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺមហារីក​។​

​វា​ជា​ការចាំបាច់ ក្នុង​ការកំណត់​ពី​មូលហេតុ​ដែល​ធ្វើឲ្យ​អ្នក​មិន​អាច​គេង​បាន​លក់​ស្រួល និង​វិធី​ដែល​អ្នក​ធ្លាប់​អនុវត្ត និង​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ ។ ជាមួយ​នឹង​ដំណោះស្រាយ​បែប​ធម្មជាតិ អ្នក​អាច​ផឹក​តែ​ធម្មជាតិ​នេះ​ជា​រៀងរាល់​យប់ ដើម្បី​ជួយ​សម្រួល​ឲ្យ​ដំណេ​ករបស់​អ្នក​បាន​ស្កប់ស្កល់​ដោយសារ​តែ​ឥទ្ធិពល​នៃ​ក្លិន និង​រសជាតិ​ដ៏​អស្ចារ្យ​របស់​វា ។​

​វិធី​បង្កើត​តែ​ចេក​
​ដូចដែល​យើង​ធ្លាប់បាន​ដឹង​ពី​មុន​មក​ហើយ​ថា ផ្លែ​ចេក ជាពិសេស​គឺ​សម្បក​របស់​វា គឺ​មាន​ផ្ទុក​នូវ​បរិមាណ​ដ៏​ច្រើន​នៃ​ប៉ូ​តា​ស្យូម និង​ម៉ាញ៉េ​ស្យូម ។ ខណៈពេល​ដែល​ម៉ាញ៉េ​ស្យូម ជួយ​បង្ការ​នូវ​ការរំខាន​ដល់​ដំណេក សារជាតិ​ទាំងពីរ​នេះ គឺ​អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​ជួយ​សម្រួល​សាច់ ដុំ​។ ជា​ការពិត ម៉ាញ៉េ​ស្យូម គឺជា​សមាសធាតុ​រ៉ែ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​បន្ធូរ​អារម្មណ៍​។ ចូរ​ចងចាំ នេះ​គឺជា​ប្រភេទ​តែ​ធម្មជាតិ ១០០​ភាគរយ ដូច្នេះ​ហើយ​យើង​ត្រូវការ​យក​ផ្លែ​ចេក​ធម្មជាតិ​សុទ្ធ ដែល​គ្មាន​ប្រើ​ជាតិ​ថ្នាំ​គីមី ឬ​ថ្នាំ​សម្លាប់​សត្វល្អិត ព្រោះ​វា​តម្រូវ​ឲ្យ​យើង​ធ្វើការ​ដាំ​ស្ងោរ​ចេក​ទាំង​សម្បក​។ អ្នក​គ្រាន់តែ​ចំណាយពេល តិចជាង​១០​នាទី​ប៉ុណ្ណោះ ក្នុងការ​ធ្វើ​វា ហើយ​យក​វា​មក​ទទួល​ទាន​មុនពេល​ចូល​គេង ។​

​គ្រឿងផ្សំ​៖
•​    ​ផ្លែ​ចេក​ដែល​គ្មាន​ជាតិគីមី ១​ផ្លែ​
•​    ​ទឹក​មួយ​ពែង​
•​    ​ម្ស៉ៅ​ឈើអែម ( អាច​ជ្រើសរើស​ដាក់​បន្ថែម​)

​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ គឺ​គ្រាន់តែ​ផ្នែក​ខាង​ចុង​ទាំងសងខាង​របស់​ផ្លែ​ចេក​ចេញ ហើយ​ដាក់​វា​ស្ងោរ​ទាំង​សម្បក​ឲ្យបាន​ប្រហែលជា ១០​នាទី​។ ប្រើ​ប្រដាប់​ច្រោះ​កាក​ចេញ ហើយ​ចាក់ទឹក​ដែល​បាន​ដាំ​នោះ ចូលទៅ​ក្នុង​កែវ​។ អ្នក​អាច​រោយ​ម្ស៉ៅ​ឈើអែម​បន្ថែម ប្រសិនបើ​អ្នក​ចង់​បន្ថែម​រសជាតិ​របស់​វា ។ ចូរ​ផឹក​វា​មួយ​ម៉ោង មុន​អ្នក​ចូល​គេង​ជា​រៀងរាល់​យប់ នោះ​អ្នកនឹង​ទទួលបាន​នូវ​ដំណេក​ស្កប់ស្កល់​ជា​មិនខានឡើយ​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។