ក្រូចឆ្មារ​និង​ទឹកឃ្មុំ​ជួយ​រក្សា​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ក្មេង​ជាង​វ័យ​

ក្រូចឆ្មារ​និង​ទឹកឃ្មុំ​ជួយ​រក្សា​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ក្មេង​ជាង​វ័យ​

​ទឹក​ក្រូចឆ្មារ ក៏​ជា​ឱសថ​ពី​ធម្មជាតិ ដែល​អាច​សំលាប់​មេរោគ និង អាចរួមចំណែក​ក្នុង​ការព្យាបាល​បញ្ហា ដែល​ទាក់ទង​នឹង​ស្បែក​។ ទឹក​ក្រូចឆ្មារ ក៏​ត្រូវបាន​ប្រើ​សម្រាប់ បញ្ឈប់​ការ​រលាក​បាន ផងដែរ​។ វា​អាច​ជួយ​អោយ​អ្នក មាន​ភាព​ស្រាកស្រាន្ត​បាន​ពី ការ​ការ​ទិច​របស់​សត្វ​ឃ្មុំ​។​

 វា​ក៏​អាច​ត្រូវបាន​គេ លាប​នៅលើ​ស្បែក ត្រង់​កន្លែង​ដែល​មាន​ជំងឺ​មុន និង ជំងឺ​ត្រអក​។ វា​ក៏​មាន​នាទី​ជា ឱសថ​ប្រឆាំងនឹង​ភាព ចាស់ និង អាច​ជួយ​បំបាត់​នូវ​ស្នាម​ជ្រាវ​ជ្រួញ និង មុន​ក្បាល​ខ្មៅ​។​
​ទទួលទាន​ទឹក​ផ្លែ​ក្រូចឆ្មារ ដែល​មាន​លាយ​ជាមួយនឹង ទឹក និង ទឹកឃ្មុំ ដើម្បី​ធ្វើអោយ​ស្បែក​របស់​អ្នក មាន​ភាព​ភ្លឺ​ចែង​ចាំង​។ ប្រសិនបើ​អ្នក ក្រឡេក​មើល​ទៅលើ​ផលិតផល ដែលមាន​ដាក់លក់​នៅតាម​ទីផ្សារ នោះ​អ្នក​ក៏​នឹង​ឃើញ​ផង ដែរ​នូវ​ផលិតផល​សាប៊ូ​ដុស​ខ្លួន ដែល​ផ្សំ​ចេញពី​ផ្លែ​ក្រូចឆ្មារ​នេះ​ផង​ដែរ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។