តើ​អ្វី​ដែល​ជា​កត្តា​ដែល​នាំឲ្យ អ្នក​មាន​ជំងឺ​ហើម​ពក​មេជើង​?

តើ​អ្វី​ដែល​ជា​កត្តា​ដែល​នាំឲ្យ អ្នក​មាន​ជំងឺ​ហើម​ពក​មេជើង​?

ជំងឺ​ហើម​មេជើង គឺជា​ដុំ​ឆ្អឹង​ពក ដែល​មាន​នៅ​លើ​សន្លាក់ នៃ​ផ្នែក​ខាងក្រោយ​របស់​មេជើង ។ នៅពេល​ដែល​ដុំ ពក​នេះ​កាន់តែ​រីក​ធំ​ទៅ វា​នឹង​ធ្វើអោយ​មេជើង​អ្នក ងាក​ចូលទៅក្នុង ទៅរក​ម្រាមជើង​ទី​ពីរ របស់​អ្នក​។ ជាលិកា ដែលមាន នៅ​ជុំវិញ សន្លាក់​អាច​នឹង​មាន ភាព​ហើមប៉ោង និង តឹង​ណែន​។​

​អ្នក​នឹង​អាច កើត​មាន​ជំងឺ​នេះ ប្រសិនបើ​៖

•​វិធី​ដែល​អ្នក​ដាក់ ប្រអប់ជើង​របស់​អ្នក គឺ​បាន​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ សន្លាក់​របស់​មេជើង​អ្នក​។ ដោយសារ​តែ​ជំងឺ​នេះ អាច​កើតមាន​នៅក្នុង​ចំណោម​សមាជិកគ្រួសារ ទើប​មាន​អ្នកជំនាញ​ខ្លះ ជឿ​ថា​វា​ជា ការផ្ទេរ​ទំរង់​ហ្សែ​ន​នៃ ទ្រង់ទ្រាយ​របស់​ប្រអប់ជើង គឺ​ហាក់​នឹង​ធ្វើអោយ មនុស្ស​មួយចំនួន  ងាយ កើតមាន នូវ​ជំងឺ​នេះ​។​
•​ប្រអប់ជើង​របស់​អ្នក បានធ្វើការ​រមូរ ចូល​ក្នុង​ជា​ច្រើន នៅពេល​អ្នកដើរ​។ កម្រិត​ជា​មធ្យម​នៃ​ការ​រ​មួរ​ចូលក្នុង ឬ ភាព​ផ្កាប់​ជាប់​នៃ​បាតជើង​នេះ គឺ​មាន​លក្ខណៈ​ធម្មតា​នោះ​ទេ​។ ប៉ុន្តែ​ការប៉ះពាល់ និង ការរង​របួស គឺអាច កើតមាន នៅពេលដែល​មាន​ការ​ផ្កាប់​បាត​ជើង នេះ​ក្នុង​កម្រិត​ច្រើន​ជ្រុល​។​
•​អ្នកមាន ប្រអប់ជើង​រាបស្មើរ​ខ្លាំង​។​
•​ជារឿយៗ អ្នក​តែងតែ​ពាក់​ស្បែកជើង ដែល​តឹង​ខ្លាំង​។​
 
​កត្តា​ទាំង​នេះ អាចដាក់​សម្ពាធ​ទៅលើ សន្លាក់​របស់​មេជើង​អ្នក​។ ការដាក់​សម្ពាធ ក្នុង​រយៈពេល​ដ៏​យូរ​នេះ នឹង​បង្ខំ អោយ​មេជើង​អ្នក ងាក​ចេញពី​ជួរ​របស់​វា និង បត់​ចូលទៅ​ក្នុង​រក​ម្រាមជើង​ដទៃទៀត ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។