ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចោទ​វៀតណាម​ថា​បន្ត​សង់​ផ្លូវ​​ទន្ទ្រាន​ចូល​ដី​ខ្មែរ

ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង ចោទ​អាជ្ញាធរ​វៀតណាម ថា នៅ​តែ​បន្ត​សាងសង់​ផ្លូវ​ទន្ទ្រាន​ចូល​ដី​ខ្មែរ នៅ​តាម​ក្រវាត់​ព្រំដែន​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដែល​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​ព្រំដែន​​នៃ​ភាគី​ទាំងពីរ (កម្ពុជា-​វៀតណាម) ដែល​ឲ្យ​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា តាម​ព្រំដែន មុន​មាន​ដំណោះស្រាយ។

ពលរដ្ឋ​នៅ​តាម​ព្រំដែន​ខេត្ត​ស្វាយរៀង​ អះអាង​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ នេះ ដោយ​ចោទ​ប្រកាន់​ភាគី​វៀតណាម​ថា បាន​កសាង​ផ្លូវ​ថ្នល់ រំលោភ​ចូល​ដី​របស់​ពួក​គាត់។

សូម​តាមដាន​ស្ដាប់​សេចក្ដី​​រាយការណ៍​ផ្ទាល់​របស់​លោក ថា កិត្យា ដែល​​​ចុះ​ទៅ​ដល់​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង​នៅ​យប់​នេះ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។