ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី  រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នគរបាល​នាយកដ្ឋាន​អន្ដោប្រវេសន៍​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១៨​នាក់ នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។ នគរបាល​នាយករ​ដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​អន្ដោប្រវេសន៍ ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ អ៊ុ​ក ហៃ​សីលា បាន​ចុះ​ឆែកឆេរ​ទីតាំង​ជួសជុល និង​ដំឡើង​សា​ឡង់​បូម​ខ្សាច់​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​បាន​ឃាត់ខ្លួន​និង​សាកសួរ​ជនជាតិ​វៀតណាម​ទាំង​១៨​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ដែល​ស្នាក់​នៅ​ខុសច្បាប់ ដែល​មានការ​ស្រាវជ្រាវ​ពី​សមត្ថកិច្ច​ក៏​បាន​ចុះ​សហការ​ជាមួយ​នគរបាល​មួល​ដ្ឋា​ន បាន​ចុះ​ធ្វើ​រដ្ឋបាល ហើយ​ឆែកឆេរ​រក​លិខិត​ស្នាក់​នៅ តែ​ជនជាតិ​វៀតណាម​ទាំង​១៨​នាក់​នោះ មិន​មាន​លិខិត​ស្នាក់​នៅ  បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ក៏​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម​ទាំង​១៨​នាក់​នោះ​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បី​ធ្វើការ​សាកសួរ និង​រៀបចំ​ឯកសារ​ទៅ​កាន់​ប្រទេស​ខ្លួន​វិញ ៕