Q&A : តើ​ជា​រោគ​ចិត្ត​ដែរ​ទេ ដែល​គេ​ចូលចិត្ត​រួមភេទ​បុរស​ពីរ​នាក់​ជាមួយ​ស្ត្រី​ម្នាក់ ?

Doliprane TVC

​សំណួរ ៖ នាង​ខ្ញុំ​មាន​ដៃគូ​សង្សារ​ចូលចិត្ត​រួមភេទ​បុរស​ពីរ​នាក់​ស្ត្រី​ម្នាក់ ហើយ​គាត់​តែង​ស្នើសុំ​បែបនេះ​តែ​នាង​ខ្ញុំ​មិន​ព្រម ព្រោះថា​ស្នេហា​បែបនេះ​ជា​រឿង​មិនល្អ​ទាល់តែសោះ និង ការស្រឡាញ់​បែបនេះ​គ្រាន់តែ​ជា​រឿង​លេងសើច ហើយ​ចង់​មិន​ចង់​ធ្វើឱ្យ​នាង​ខ្ញុំ​ខូចអនាគត​ឥតអំពើ ។ នាង​ខ្ញុំ​ចង់ដឹងថា​បុរស​ដែល​ចូលចិត្ត​រួមភេទ​បែបនេះ​តើ​កើតរោគ​ចិត្ត​ដែរឬទេ ?

ចម្លើយ ៖ ការ​រួមភេទ​ខុសពី​គេ​បែប​បុរស​ពីរ​នាក់​ព្រួត​ស្ត្រី​ម្នាក់ ឬ ស្ត្រី​ពីរ​នាក់​ព្រួត​បុរស​ម្នាក់តាមពិត​ភាគច្រើន​មិនបាន​កើតរោគ​ចិត្ត​ទេ ប៉ុន្តែផ្ទុយមក​វិញ​វា​បាន​កើតឡើង​ពី​ការនិយម​ចូលចិត្ត​ច្រើនជាង ព្រោះ ថា​ការរួម​ភេទ​ហាក់បីដូចជាការបរិភោគ​អាហារ​ដែលមាន​មុខម្ហូប​ច្រើន​មុខ​នៅពេល​បរិភោគ​ទៅ​មាន​រសជាតិ​ឆ្ងាញ់ និង អាចធ្វើ​ការជ្រើសរើស​ម្ហូប​បាន​តាម​ការចូល​ចិត្ត ។

Q&A : តើ​ជា​រោគ​ចិត្ត​ដែរ​ទេ ដែល​គេ​ចូលចិត្ត​រួមភេទ​បុរស​ពីរ​នាក់​ជាមួយ​ស្ត្រី​ម្នាក់ ?

​ក្រុមមនុស្ស​បែបនេះ​មិន​ត្រឹមតែ​ចូលចិត្ត​ការរួម​ភេទ​បែប​ព្រួត​ទេ ប៉ុន្តែ​ថែមទាំង​មានការ​ផ្លាស់ប្តូរ​ដៃគូ​ថែមទៀត ។ តាម​ការស្រាវជ្រាវ​ឃើញថា ក្រុមមនុស្ស​ចូលចិត្ត​ការរួម​ភេទ​បែបនេះ​មិន​សុទ្ធសឹង​កើត មក​ពី​ការនិយម​ចូលចិត្ត​ទេ ប៉ុន្តែ​ក៏មាន​ក្រុមមនុស្ស​កើតរោគ​ចិត្ត​ផងដែរ ហេតុនេះ​ស្ត្រីដែល​ជួប​បុរស​បែបនេះ​តែង​ទទួលរង​ទណ្ឌកម្ម​ផ្លូវចិត្ត​ពុំខាន ។ យក​ល្អ​បើ​អ្នក​ជួប​បញ្ហា​បែបនេះ​អាច​ចាកចេញ​ឱ្យ​ឆ្ងាយ​ពី​គេ ឬ បើ​ពុំ​អាច​ដក​ចិត្តបានគប្បី​ដាស់តឿន ឬ រក​វិធី​កែប្រែ​ឱ្យបាន ប៉ុន្តែ​យ៉ាងណា​ការដោះស្រាយ​តាម​វិធី​នេះ​មិន​ងាយ​ទទួលបាន​ផល​ទេ ។ ​បញ្ហា​របស់​អ្នក​ពិតជា​ជួប​ការលំបាក​ដោះស្រាយ ប៉ុន្តែ​យ៉ាងណា​ជម្រើស​របស់​អ្នក​មានតែពីរ​ទេ​គឺ​ចាកចេញនិងការអត់ធ្មត់​ធ្មេចភ្នែក​កែប្រែ​រូបគេហើយ​ជឿថា​ការព្យាយាម​របស់​អ្នក​ពិតជា​រក​ដំណោះស្រាយ​មួយ​យ៉ាង​ស័ក្តិសម​ពុំខាន ៕​