លោក នី ចរិយា សន្យា មិន​លើកយក​បញ្ហា​ចាស់​មក​រិះគន់ គ​.​ជ​.​ប ឡើយ​

លោក នី ចរិយា (ក្រវាត់កពណ៌លឿងទុំ) ក្លាយ​ជាអគ្គ​លេខាធិការរង​ថ្មី​របស់ គ.ជ.ប​អតីត​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី ចរិយា ដែល​តែងតែ​រិះគន់​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប កន្លងមក ឥឡូវនេះ​ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការរង​នៃ គ​.​ជ​.​ប​។ ក្នុងតួនាទី​អគ្គលេខាធិការរង​នៃ គ​.​ជ​.​ប នេះ លោក នី ចរិយា បាន​ប្ដេជ្ញាចិត្ត​ដោយ​សន្យាថា រូបលោក​នឹង​ខិតខំ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទបញ្ជា និង​នីតិវិធី ដែល​រដ្ឋសភា និង គ​.​ជ​.​ប បានអនុម័ត​។​

សូមស្តាប់សំឡេង៖

​បើទោះជា​មិនបាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​ចិត្តនឹង​តួនាទី​អគ្គលេខាធិការរង គ​.​ជ​.​ប នេះ​ក៏ដោយ តែ​លោក នី ចរិយា បានប្រកាសថា រូបលោក​នឹង​ខិតខំ​បំពេញ​តួនាទី​ខ្លួន ដោយ​មិន​សើរើ​បញ្ហា​ចាស់​របស់ គ​.​ជ​.​ប យកមក​រិះគន់​លាយឡំ​ជាមួយ គ​.​ជ​.​ប ថ្មី បង្ក​ជា​បញ្ហា​នោះឡើយ​។ តែ​លោ​កថា ចំណុច​ខ្វះខាត​របស់​គ​.​ជ​.​ប ដែល​លោក​ធ្លាប់តែ​រិះគន់​កន្លងមក​នោះ គឺជា​បទពិសោធន៍​មួយ ដើម្បី​យកមក​កែតម្រូវ​ស្ថាប័ន គ​.​ជ​.​ប ថ្មី​នេះ ឲ្យ​បានល្អ​និង​មាន​ភាពយុត្តិធម៌​ត្រឹមត្រូវ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ទទួលយកបាន​។​

​ថ្លែង​ចំពោះមុខ​អ្នកកាសែត​ក្រោយពី​ទទួលបាន​តំណែង​អគ្គលេខាធិការរង គ​.​ជ​.​ប កាលពី​ម្សិលមិញ​នេះ អតីតមន្ត្រី​ការពារ​សិទ្ធិមនុស្ស​ដែល​តែងតែ​រិះគន់​លើ គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​អ្វីដែល​វា​ជា​បញ្ហា​កើត​ពី​អតីតកាល វា​គឺជា​បទពិសោធន៍​សម្រាប់​លំអ គជប ទៅ​អនាគត សម្រាប់​ឲ្យ​គជប​នេះ មាន​ភាព​ឯករាជ្យ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល មាន​ភាពរឹងមាំ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល ។ ហើយ​ធ្វើ​ឲ្យ​មាន​ជំនឿ​ទុកចិត្ត​ពី​អ្នកចូលរួម​ប្រកួតប្រជែង​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល នេះ​ជា​កាតព្វកិច្ច​របស់​យើង​ជាម​ន្ត្រី គជប នៅពេលនេះ មិនមែន​ទៅ​សើរើ​រឿង​ចាស់​យកមក​ធ្វើ​ឲ្យ​មាន​បញ្ហា​ទេ គឺ​យើង​ខិតខំ​ធ្វើ​យ៉ាងម៉េច​យក​បទពិសោធន៍​ចាស់​ដែលមាន​បញ្ហា កែលំអ​ឲ្យ​ទៅ​គជប​មួយ​ថ្មី​ឲ្យ​មាន​ភាពប្រសើ​ឡើង​»​។​

​គួរ​បញ្ជាក់ថា លោក ទេព នីថា ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ គ​.​ជ​.​ប មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្នើ​នឹង​រដ្ឋលេខាធិការ ។ ចំណែក​លោក ម៉ៅ សុភា​រិ​ទ្ធ លោក សោម សូ​រី​ដា លោក នី ចរិយា និង​លោក ម៉ុក ដា​រ៉ា ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការរង គ​.​ជ​.​ប មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​អនុរដ្ឋលេខាធិការ​៕

ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​