កម្ពុជា​ពិចារណា​ទិញ​នាវាចម្បាំង​២​គ្រឿង​ពី​ចិន ដើម្បី​ការពារ​បូរណភាព​ទឹកដី​

​ភ្នំពេញ​៖ កម្ពុជា​កំពុង​ពិចារណា​ទិញ​នាវាចម្បាំង​ពី​ចិន ចំនួន​២​គ្រឿង ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់លោក ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក​កម្ពុជា​។​

​នៅក្នុង​ជំនួប​ជាមួយ​លោក យូ ម៉ាន់​ជាំ​ង (Yu Manjiang) នាយរង​សេនាធិកា និង​មេបញ្ជាការ​ប្រចាំការ​សមុទ្រ​ចិន​ខាងត្បូង របស់​កងទ័ពជើងទឹក​ប្រជាជន​ចិន នៅ​ព្រឹក​នេះ លោក ទៀ វិញ បាន​បញ្ជាក់ថា នាវាចម្បាំង​ដែល​កម្ពុជា​ចង់​ទិញ​នេះ មាន​ប្រវែង​១៤០​ម៉ែត្រ ហើយ​មិនមែន​ទិញ​យកមក ដើម្បី​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​មួយណា​នោះឡើយ​។​

​តែ​យ៉ាងណា​មេ​បញ្ជា​កងទ័ពជើងទឹក​ក​ម្ពុ​ជា​រូបនេះ បាន​បន្ថែមថា នាវាចម្បាំង​នេះ​គ្រាន់តែ​ជា​គម្រោង​មួយ​ដែល​ស្ថិតនៅក្នុង​ការពិចារណា​ទិញ​ប៉ុណ្ណោះ ប៉ុន្ដែ​ការសម្រេចចិត្ត​ទិញ​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជា​។​
កម្ពុជា​ពិចារណា​ទិញ​នាវាចម្បាំង​២​គ្រឿង​ពី​ចិន ដើម្បី​ការពារ​បូរណភាព​ទឹកដី​

​ជាការ​ឆ្លើយតប​លោក យូ ម៉ាន់​ជាំ​ង (Yu Manjiang) នាយរង​សេនាធិកា និង​មេបញ្ជាការ​ប្រចាំការ​សមុទ្រ​ចិន​ខាងត្បូង​បាន​បញ្ជាក់ថា គម្រោង​ចង់​ទិញ​នាវាចម្បាំង​ចិន​ពីរ​គ្រឿង​នេះ គឺជា​រឿង​ល្អ​ត្រឹមត្រូវ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការពារ​បូរណភាព​ទឹក​ខ្លួន​៕

ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​