ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ធំ​៖ ព្រះ​អម្ចាស់​ក្ស​ត្រី​យ៏​មហា​ចក្រី សា​រិ​ន ថន ព្រះ​មហាក្សត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១៦ ដោយ​មានការ​ទទួល​បដិសណ្ឋារកិច្ច​អមដំណើរ​ដោយ​ស្ថានទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា រដ្ឋមន្ត្រីក្រសួង​អប់រំ មន្ត្រីរាជការ បាន​យាង​ទស្សនកិច្ច​នូវ​សមិទ្ធផល​នានា​នៅ​ក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល  និង​សម្ពោ​ធ​អគារ​អនុ​សាខា​កាកបាទក្រហម​មួយ​កន្លែង​ស្ថិត​ក្នុង​ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

ក្រោម​ការ​ទទួល​ស្វា​គម​ន៏​ពី​អាជ្ញាធរ​ខេត្ត ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជា​ច្រើន​កុះករ​នៅ​ក្នុង​ព្រះរាជ​ពិធី​ទស្សនកិច្ច​នៅ​រសៀល​ថ្ងៃនេះ​រួម​មាន ទី​១.​ម្ចាស់​ក្ស​ត្រី​យ៏​យាង​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ប្រាសាទ​សំបូរ​១​កន្លែង ទី​២.​ការ​ប្តូរ​ឈ្មោះ​វិទ្យាល័យ​កំពង់​ឈើទាល មក​ជា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល ​ទី​៣.​យាង​ទត​រោង​ជា ទី​៤.​យាង​ទត​ផ្ទាំង​សូ​ឡា​ដែល​ស្រូប​យក​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ ។​

សមិទ្ធផល​ទាំង​អស់នេះ គឺជា​ព្រះរាជ​អំណោយ​ដ៏​វិសេស​ថ្លៃថ្លា​របស់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៏​មហា​ចក្រី សា​រិ​ន​ថន ផ្ទាល់ ទុកជា​ចំណងដៃ និង​ជា​ថ្នាល​បណ្តុះ​នូវ​ចំណេះវិជ្ជា​ដល់​កូនចៅ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុងស្រុក​ប្រសាទ​សំបូរ ៕