ក្មេង​ស្រី​សិស្សសាលា​ប៊ែ​ល​ធី​ អន្តរជាតិ​ អាយុ​១៣​ឆ្នាំ​ម្នាក់​ដែល​បាត់​ខ្លួន​ បាន​រក​ឃើញ​វិញ​ហើយ​

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នៅ​ពេល​មុន​នេះ​បន្តិច​ បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ជា​សិស្សសាលា​ប៊ែ​ល​ធី​ អន្តរជាតិ​ ផ្សារ​ដើម​ថ្កូវ​ដែល​បាត់​ខ្លួន​តាំងពី​ម៉ោង​០៨​ព្រឹក​ នា​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​ព្រួយបារម្ភ​ដល់​ឪពុក​ម្តាយ​ក្រុម​គ្រួសារ​នោះ​ ឥឡូវ​ត្រូវ​បាន​រក​ឃើញ​វិញ​ហើយៗ​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ក៏​កំពុង​សាកសួរ​តាម​នីតិវិធី​ ។​

​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​រង​គ្រោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ តាម​ការ​សួរនាំ​ជាបឋម​ គឺ​កូន​របស់​ខ្លួន​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវត្រូវ​បាន​ពួកក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ទោចក្រយានយន្ត​តាម​ជាប់​រហូត​ ហើយ​នាង​ក៏​បាន​ទូរស័ព្ទ​មក​កាន់​ម្តាយ​ថា​ "​ម៉ាក់​អើយ​ជួយ​កូន​ផង​"​ រួច​ទូរស័ព្ទ​នាង​ក៏​អស់​ថ្ម​ទៅ​ ។​ បន្ទាប់​ពី​ទូរស័ព្ទ​ប្រាប់​អំពី​ដំណឹង​ក្រុម​ក្មេង​ស្ទាវ​តាម​យ៉ាង​ប្រកិត​នោះ​ នាង​ក៏​បាន​ចូល​ទៅ​ពួន​សំងំ​លាក់ខ្លួន​នៅ​ក្នុង​ផ្សារ​មួយ​កន្លែង​មិន​ហ៊ាន​ចេញ​មក​ក្រៅ​ឡើយ​ រហូត​ដល់​ពេល​សមត្ថកិច្ច​ស្វែងរក​ឃើញ​តែ​ម្តង​ ។​

​ក្មេង​ស្រី​ជា​សិស្សសាលា​ប៊ែ​ល​ធី​ អន្តរជាតិ​ ដែល​បាត់​ខ្លួន​នោះ​មានឈ្មោះ​ កី​ សុខា​រី​តា​ អាយុ​១៣​ឆ្នាំ​ មាន​ម្តាយ​ឈ្មោះ​ លន់​ សុធា​រី​ អាយុ​៤៣​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​៣៤៣​ ផ្លូវ​លេខ​៣៧១​ ភូមិ​ត្នោត​ជ្រុំ​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ៕​

ក្មេង​ស្រី​សិស្សសាលា​ប៊ែ​ល​ធី​ អន្តរជាតិ​ អាយុ​១៣​ឆ្នាំ​ម្នាក់​ដែល​បាត់​ខ្លួន​ បាន​រក​ឃើញ​វិញ​ហើយ​ក្មេង​ស្រី​សិស្សសាលា​ប៊ែ​ល​ធី​ អន្តរជាតិ​ អាយុ​១៣​ឆ្នាំ​ម្នាក់​ដែល​បាត់​ខ្លួន​ បាន​រក​ឃើញ​វិញ​ហើយ​

Related