ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

    ​ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​មានការ​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង បន្ទា ប់​ពី​ប្រទះ​ឃើញ​សព​ថៅកែ​កាស៊ីណូ​ជនជាតិ​ថៃ​ម្នាក់ ដែល​មាន​ភាគហ៊ុន​នៅ​ក្នុង​កាស៊ីណូ​ផ្លា​មមី​ង​ហ្គោ​(Flamingo)  ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​ឃាតក​សម្លាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​នេះ ។​គួរ​បញ្ជាក់​ផង​ដែរ​ថា សព​លោក សំនឹក ហៅ​សៀ​ទុំ ត្រូវ​ឃាតក ឈ្មោះ ដា​រុន ភេទ ប្រុស អាយុ​៥០​ឆ្នាំ រួម​ជាមួយ​ឃាតករ​ថៃ និង​ខ្មែរ​មួយ​ចំនួន​សម្លាប់​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២១ កុម្ភៈ ទើប​រក​សព​ជន​រង​គ្រោះ​ឃើញ ហើយ​ជនសង្ស័យ​បាន សម្លាប់​ឆ្កែ​១​ក្បាល​នៅ​ក្បែរ​សព​ជន​រង​គ្រោះ​ផង​ដែរ ដើម្បី​ឱ្យ​ស្អុយ​ជះក្លិន​បង្វែងដាន ។

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ នេះ ស្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​ប្រទះ​ឃើញ​សព​ជនជាតិ​ថៃ បានឱ្យ​ដឹង​ថា កាលពីមុន​គាត់​ធ្លាប់​ទទួល​ដំណឹង​ត​ៗ​គ្នា​ថា បើ​នរណា​ម្នាក់​រក​ឃើញ​ជន​រង​គ្រោះជា​ជនជាតិ​ថៃ ឈ្មោះ សំនឹក ហៅ​សៀ​ទុំ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ខាង​ក្រុម​គ្រួសារ​នឹង​ផ្តល់​រង្វាន់​ជា​ប្រាក់​ចាប់ពី​២​ទៅ​៣​លាន​បាត (​ប្រាក់​ថៃ​) ។ គាត់​បន្ត​ទៀត​ថា ប៉ុន្តែ​បន្ទាប់​ពី​គាត់​ដើរទៅ​បេះ​ត្រកួន​នៅ​ក្នុង​អូរ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ កន្លង​ទៅ ស្រាប់តែ​ឃើញ​មាន​ប៉ែល​មួយ និង​ដី​ដែល​គេ​ជីក​ពូន​ជា​ដំបូក​ថ្មី​ៗ ហើយ​ក៏​រត់​ទៅ​ប្រាប់​ប្តី​ឱ្យ​ដើរទៅ​មើល ស្រាប់តែ​ប្តី​យក​ប៉ែល​នោះ​ជីកដី​មើល​ក៏​ឃើញ​ជើង​សព​ជន​រង​គ្រោះ រួច​ប្រញាប់រ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ពិនិត្យ​ទើប​ដឹង​ថា ជា​ជន​រង​គ្រោះ​ដែល​ក្រុម​គ្រួសារ​ប្រកាស​រក​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ពេល​គាត់ ប្រទះ​ឃើញ​គ្មាន​ក្រុម​គ្រួសារ​សព​ណា​ម្នាក់​ផ្តល់​រង្វាន់​ជូន​គាត់​សូ​ម្បី​តែ​មួយ​រយ​រៀល​នោះ ឡើយ ។

លុះ​ក្រោយមក​បន្ទាប់​ពី​ប្តី​របស់​គាត់ និង​អ្នក​ភូមិ​៣​នាក់​ទៀត ធ្វើការ​គាស់​សព​ជន​រង គ្រោះ ទើប​គេ​ប្រគល់​ជូន​គាត់​ទាំងអស់​គ្នា​ត្រឹមតែ​១​ម៉ឺន​២​ពាន់​បាត​(​ប្រាក់​ថៃ​) ប៉ុណ្ណោះ ។ ចំពោះ​ការ​លេចឮ​ព័ត៌មាន​មិន​ពិត​ត​ៗ​គ្នា​នៅ​តាម​ផ្សារ និង​តាម​ភូមិ​នោះ ខាង​គាត់​សូ ម​បដិសេធ​ជា​ដាច់ខាត​ថា មិន​បាន​ទទួល​លុយកាក់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឡើយ ហើយ​គាត់​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ដែរ ព្រោះ​ក្រែង​ចោរ​ចូល​ទៅ​ប្លន់​សម្លាប់​គាត់​សួរ​រក​លុយកាក់​ដែល​ចេះ​តែ​និយាយ​មិន​ពិត​នោះ ។

ចំណែក​លោកស្រី ស៊ី​ថា អនុ​ភូមិ​អូរ​ឈើ​ក្រំ បានឱ្យ​ដឹង​ថា ស្ត្រី​ខាងលើ​ពិតជា​បាន ទទួល​ថវិកា​តែ​ថ្លៃ​ប្តី​គាត់​និង​អ្នក​ភូមិ​នាំ​គ្នា​គាស់​យក​សព​ប៉ុណ្ណោះ ដោយ​ទទួល​បាន​ប្រាក់​ចំ​នួ ន​១​ម៉ឺន​២​ពាន់​បាត ហើយ​ខាង​លោក​សុំ​មួយ​ពាន់​បាត ពេល​នាំ​គ្នា​ទៅ​ឈរ​មើល​គេ​ជីក​កកាយ​ដី​យក​សព​នោះ ។ ចំណែក​លុយ​ដែល​គេ​ប្រកាស​ថា​នឹង​ផ្តល់​ជា​រង្វាន់​ដល់​អស់អ្នក​ណា​រក​ជន​រង​គ្រោះ​ឃើញ​នឹង​ទទួល​បាន​ប្រាក់​រហូត​ដល់​២​ទៅ​៣​លាន​បាទ​តាម​ពាក្យ ចចាមអារ៉ាម ពី​មាត់​មួយ​ទៅ​មាត់​មួយ ខាង​លោក​មិន​ទាន់​បាន​ទទួល​នោះ​ទេ ហើយ​លោក​នឹង​សួរនាំ​ជនជាតិ​ថៃ​ផង​ដែរ ៕