រថយន្តបុក​រថយន្ត​ក្រឡាប់​ផ្ងា​រ​ជើង​សំណាងល្អ​ពុំមានអ្នក​គ្រោះថ្នាក់​

​ខេត្ត​ព្រះសីហនុ​៖ រថយន្ត​បែន​ដឹក​ដី​ធន់​តូច​មួយគ្រឿង ត្រូវបាន​រថភ្លើង​បើក​បុក​ពេញទំហឹង ខណៈ​បើក​ទៅ​រលត់​នៅ​ចំ​កណ្តាលផ្លូវ​រថភ្លើង​កំពង់ធ្វើតំណើរ​មក​យ៉ាង​លឿន ហើយ​អូស​ជាច្រើន​ម៉ែត្រ ។ ហេតុការណ៍​នេះ​បាន​កើតមានឡើង​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ៩ និង​២៥​នាទី​ព្រឹក នៅ​ចំណុច​ភូមិ​វាល​មាស ឃំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ​ដឹងថា ចំនុច​ដែល​កើតហេតុ គឺមាន​ផ្លូវលំ​ក្រាល​គ្រោះ​ក្រហម​មួយ​ខ្សែ ចេញ ពី​ភូមិ​ប្រជាពលរដ្ឋ ឆ្លងកាត់​ផ្លូវ​រថភ្លើង​សំដៅ​ចូលទៅ​ព្រៃ ហើយ​រថយន្ត ដែល​ត្រូវ​រថភ្លើង​បុក​ពេញទំហឹង​នោះ ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី​ធន់​តូច ម៉ាក​ទី​តាន់​ពណ៌​ខៀវ ពាក់​ស្លាក់​លេខ ព្រះសីហនុ ៣A-០០៤២ មិន​ស្គាល​អត្តសញ្ញាណ​អ្នកបើកបរ (​បន្ទាប់ពី​កើត ហេតុ​បាន​រត់គេចខ្លួន​) បាន​បើកបរ​ចេញពី​ចង្កេះ​ភ្លំ ជា​កន្លែង​កាយ​យក​អាច​ន៍​ដី ក្នុង​ដំណើរ ពី​លិចទៅ​កើត​។

លុះ​ពេលមកដល់​ចំណុចកើតហេតុ រថយន្ត​នោះបាន​រលត់​ម៉ាស៊ីន ខូច​នៅ​ចំ កណ្តាល​លើផ្លូវ​រថភ្លើង​នោះ​តែម្តង ស្របពេល​ជាមួយគ្នា​នោះ រថភ្លើង​ដែល​ដឹក​សុទ្ធសឹង​ជា ស៊ីទែន​ប្រេង តែ​ពុំ​ប​មាន​ផ្ទុក​ប្រេង​ទេ ក៍បាន​មកដល់​ក្នុង​ដំណើរ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ហើយក៍​បុក​ពេញទំហឹង​តែម្តង ធ្វើ​ឲ​រថយន្ត​នោះ​អូស​ខ្ទា​ត់ ប្រមាណ​ជាជាង​៣០​ម៉ែត្រ រីឯ​អ្នកបើកបរ​ត្រូវបាន​គេ​រាយការណ៍ មិនមាន​រងរបួស​អ្វី​ធ្ងន់ធ្ងរ​ទេ ហើយ​បានគេច​ខ្លួន​ទាំង​ព្រលឹង​មិន​នៅជាប់​ខ្លួន​។

ប្រភព​ដដែល​បាន​បន្តទៀតថា រថយន្ត​ខូចខាត​ធ្ងន់ធ្ងរ រីឯ​រថភ្លើង​វិញ​ក្រោយពី​កើត ហេតុ​បាន​ឈប់​នៅនឹងកន្លែង​ហើយ​បាន​បះ​ពាល់​ស៊ីទែន​ប្រេង​របស់​រថភ្លើង​បណ្តាល​ឲ្យ​លេច​ប្រេង​បន្តិចបន្តួច​តែ​មិន​ធ្ងន់ធ្ងរ​ទេ​ត្រូវបាន​ជួសជុល​ភ្លាមៗ​ចំពោះ​រថយន្ត​ត្រូវបាន​យកមក​រក្សា ទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃនប់​រងចាំ​ការដោះស្រាយ​តាម​ល​ខណៈ​ផ្លូវច្បាប់​៕ សមុទ្រ​ខៀវ​

KA-24-02-2016-23 KA-24-02-2016-21 KA-24-02-2016-22 KA-24-02-2016-24 KA-24-02-2016-25