សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោក Radm Yumanjiang មេបញ្ជាការ​នាវា​កងទ័ព​រំដោះប្រជាជន​ចិន ជួប​សំដែង​ការគួ​សម​ពិភាក្សា​ការងារ​

ភ្នំពេញ: នៅ​វិមាន​សន្ដិភាព ល្ងាច​ថ្ងៃទី ២៤ កុម្ភៈ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ លោក Radm Yumanjiang មេបញ្ជាការ​នាវា​កងទ័ព​រំដោះ​ប្រជា​ជាន​ចិន N573 ជួប​សំដែង​ការគួ​សម​ពិភាក្សា​ការងារ​។​

​លោក Radm Yumanjiang បាន​ជំរាបជូន សម្ដេច​តេ​ជោ ថា​ក្បួន​នាវា​របស់លោក​បាន​ចុះចត​នៅ​ខេត្ត​ព្រះសីហនុ ហើយក៏​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ប្រជាជន និង កង​នាវា​ជើង​ទឹក​កម្ពុជា​ផងដែរ ហើយ​ក្រុម​របស់លោក និង​ក្រុម​នាវា​ជើង​ទឹក​កម្ពុជា​ក៏បាន​ជួបពិភាក្សា និង​បាន​អញ្ជើញលោក ទៀ បាញ់ និង​មន្ត្រី​សំខាន់ៗ​របស់​ក្រុម​នាវិក​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋានទ័ព​នាវា​ប្រទេស​ចិន​ផងដែរ​។ ថ្ងៃនេះ​ក្រុម​នា​វឹក​ចិន​កំពុងធ្វើការ​ហ្វឹកហាត់​យ៉ាងសកម្ម​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា​នៅលើ​ដែន​គោក ហើយនឹង​បន្ត​នៅ​ថ្ងៃស្អែក​ក្នុង​ដែនសមុទ្រ​ផង​។​

​លោក Radm Yumanjiang បាន​ចាប់អារម្មណ៍​ឃើញថា កងទ័ពជើងទឹក​រប​ស់​កម្ពុ​ជាមាន​ភាព​ស្មោះស្ម័គ្រ និង​ទទួលខុសត្រូវ​ខ្ពស់ រួសរាយ​រាក់ទាក់​។ កងទ័ពជើងទឹក របស់​ចិន​និង​កងទ័ព​
​ជើង​ទឹក​របស់​កម្ពុ​ជាមាន​កិច្ច​សហ​ប្រតិ​ត្តិ​ការល្អ និង​ពង្រឹង​ទំនាក់ទំនង​នេះ​អោយ​ល្អ​បន្ថែមទៀត​នាពេលខាងមុខ ។​

​សម្តេច​តេ​ជា ហ៊ុន សែន គាំទ្រ​ចំពោះ​សកម្មភាព​នៃ​ការធ្វើ​សម​យុ​ទ្ឋ​រួមគ្នា​នេះ ហើយ​សម្តេច​បានស្នើ​នៅពេល​ធ្វើ​សម​យុ​ទ្ឋ​រួម​ខាង​មុខគួរ បន្ថែម​សកម្មភាព​ជួយសង្គ្រោះ​រំដោះ​នាវា​ចេញពី​ចោរ​សមុទ្រ​បាន​ប្លន់​នៅលើ​ដែនសមុទ្រ និង​បន្ថែម​សមយុទ្ធ​បង្កើន​សមត្ថភាព សង្គ្រោះ​នៅពេល​ដែលមាន​គ្រោះមហន្តរាយ​ផ្សេងៗ​ជាដើម​។​

​ជំនួប​ពិភាក្សា​កាលពី​ល្ងាច​នេះ​បាន​គឺ​បង្កើន និង​ពង្រឹង​នូវ​ទំនាក់ទំនង មិ​ត្ត្ត​ភាព និង​សហប្រតិបត្តិ​ការល្អ រវាង​កងកំលាំង​ជើង​ទឹក​នៃ​ប្រទេស​ទាំង​២ ដែល​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​សន្តិភាព​ក្នុង​តំបន់ និង​ផល​ប្រ​យោ​ជ​ន៌​ជាច្រើន​ថែមទៀត​ដល់​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ​។ ទន្ទឹម​និង​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដល់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ផងដែរ​៕