ខណ្ឌ​ទាំង​បួន​កណ្ដាល​ក្រុងភ្នំពេញ ចាប់ផ្តើម​ប្រមូល​សំរាម​

ភ្នំពេញ: ​បញ្ហា​សំរាម គឺជា​រឿង​ស្មុគស្មាញ និង​លំបាក​ខ្លាំងណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ជឿថា​យើង​ដោះស្រាយ​វា​មិនបាន សំខាន់​លើ​ការតាំង​ចិត្ត​របស់​យើង​។​នេះ​ការលើកឡើង​របស់លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ស៊ីន​ទ្រី ជាមួយ​ខណ្ឌ​ទាំង​បួន​កណ្ដាល​ក្រុងភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០១៦​នៅ​សាលា​រាជធានី​។​

​លោក​បាន​បន្តថា ឥឡូវនេះ (​ល្ងាច​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦) យើង​ចាប់ផ្តើម​ពី​ខណ្ឌ​ទាំង​បួន​កណ្ដាល​ក្រុង​សិន រួមមាន ដូនពេញ ចំការមន ទួលគោក និង​ខណ្ឌ​៧​មករា ដោយ​យើង​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី ឱ្យទទួល​ខុសត្រូវ​ទៅតាម​ខណ្ឌ​នីមួយៗ​តែម្តង ដើម្បី​បន្ស៊ី​គ្នា​នូវ​បញ្ហា​ជាក់ស្តែង​ទាំង​កម្មវិធី​សម្អាត ប្រមូល និង​ដឹកជញ្ជូន​ជាដើម​។ ម្យ៉ាងទៀត យើង​សិក្សា​ឡើងវិញ​នូវ​ការកំណត់​ឯក​តា​បែបណា នៃ​តម្លៃ​សំរាម​តាម​ផ្ទះ​នីមួយៗ​នោះ​៕​

ខណ្ឌ​ទាំង​បួន​កណ្ដាល​ក្រុងភ្នំពេញ ចាប់ផ្តើម​ប្រមូល​សំរាម​

ខណ្ឌ​ទាំង​បួន​កណ្ដាល​ក្រុងភ្នំពេញ ចាប់ផ្តើម​ប្រមូល​សំរាម​

ខណ្ឌ​ទាំង​បួន​កណ្ដាល​ក្រុងភ្នំពេញ ចាប់ផ្តើម​ប្រមូល​សំរាម​