ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​ព្រឹទ្ធសភា​កម្ពុជា នៅ​ប្រទេស​ជប៉ុន ពិតជា​រួមចំណែក​ដល់​ការលើកកម្ពស់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ

ភ្នំពេញ: ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច ផ្លូវការ នៅ​ព្រះរាជាណាចក្រ​ជប៉ុន នា​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលជួប​សម្តែង​ការគួរសម និង​ពី​ភា​ក្សា​ការងារ​ទ្វេរ​ភាគី ជាមួយ លោក ម៉ាសា​គី យ៉ាម៉ា​ហ្សា​គី ប្រធានព្រឹទ្ធសភា​ជប៉ុន នៅ​វិមាន​ព្រឹទ្ធសភា​ជប៉ុន​។​

​ជា​កិច្ច​ចាប់ផ្តើម លោក​ប្រធានព្រឹទ្ធសភា​ជប៉ុន បាន​ថ្លែង​ស្វាគមន៍ ចំពោះ​គណៈប្រតិភូ​ព្រឹទ្ធសភា​កម្ពុជា ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ជប៉ុន​នាពេលនេះ​។​
​លោក​ប្រធានព្រឹទ្ធសភា​ជប៉ុន ក៏បាន​ថ្លែង​អបអរសាទរ ចំពោះ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត ជប៉ុន - កម្ពុជា និង​ការដែល​ឯកឧត្តម បាន​ឯកភាពគ្នា​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នង​ការបង្កើន​ទំនាក់ទំនង​ការទូត ជប៉ុន​-​កម្ពុជា ឲ្យ​ក្លាយ ជា​ដៃគូ​យុទ្ធសាស្ត្រ​។​

​ជាការ​ឆ្លើយតប សម្តេច​ភក្តី បាន​សម្តែង នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​លោក​ប្រធាន ដែល​បានផ្តល់​កិត្តិយស​អញ្ជើញសម្តេច ដឹកនាំ​គណៈប្រតិភូ​ព្រឹទ្ធសភា​កម្ពុជា មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​នេះ​។​
​សម្តេច សម្តែង​ការ​ជឿជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​ព្រឹទ្ធសភា​កម្ពុជា នៅ​ប្រទេស​ជប៉ុន​នាពេលនេះ ពិតជា​បានរួម​ចំណែក​ដល់​ការលើកកម្ពស់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត និង​ជា​គុណប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​យើង​ទាំងពីរ ព្រមទាំង​ស្ថាប័ន​នីតិ​បញ្ញា​តិ​ទាំងពីរ​ផងដែរ ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។​
​សម្តេច​ភក្តី បាន​មានប្រសាសន៍​បន្តថា ចាប់​តាំងពីដើម​ទស្សវត្សរ៍​ឆ្នាំ​១៩៩០ ប្រទេស​ជប៉ុន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្សះផ្សារ​បង្រួបបង្រួម​ជាតិ និង​រក្សា​ស្ថេរភាព​នយោបាយ​កម្ពុជា ហើយ​ក្រោយពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ប្រទេស​ជប៉ុន​ផ្តល់ជំនួយ​ធំជាងគេ​បំផុត​ដល់​កម្ពុជា​។ ប្រជាជន​កម្ពុជា ចងចាំ​ជានិច្ច​ចំពោះ ពលី​កម្ម​ដ៏​ធំធេង​របស់​កងកម្លាំង​នគរបាល និង​អ្នកស្ម័គ្រចិត្ត​ជប៉ុន ដែល​បាន​ពលី​ជីវិត នៅក្នុង​បេសកកម្ម​រក្សា​សន្តិសុខ សន្តិភាព​នៅ​កម្ពុជា​ក្នុង​ក្របខណ្ឌ​អ៊ុនតាក់​។​
​សម្តេច​បាន​មានប្រសាសន៍​បញ្ជាក់ថា រាជរដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយឥតសំណង និង​កម្ចីសម្បទាន សម្រាប់​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ​គ្របដណ្តប់​លើ​ច្រើន​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​តំបន់ ជំនួយ​សម្រាប់​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត សាលាក្តី​ខ្មែរក្រហម ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជួសជុល​កែលម្អ​ឡើងវិញ​ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ការ​អភិវឌ្ឃន៍​ធនធានមនុស្ស អគ្គីសនី ទឹកស្អាត ផ្តល់​អ្នកស្ម័គ្រចិត្ត និង​អ្នកជំនាញការ​អម​ក្រសួង​-​ស្ថាប័នរដ្ឋ មួយចំនួន​នៅ​កម្ពុជា​។​
​ការផ្លាសប្តូរ​ពាណិជ្ជក​ម្ម​រវាង​កម្ពុជា​-​ជប៉ុន មានការ​កើនឡើង​។ ទេសចរណ៍​ជប៉ុន​ឈរ​នៅ​លំដាប់​លេង​រៀង​ទី​៧​។ គម្រោង​វិនិយោគទុន​ជប៉ុន​ទាំង​តូច ទាំង​ធំ មាន​សរុប​ចំនួន ១,១៥៥ ដែលមាន​សកម្មភាព​ក្នុង​វិស័យ​ផ្សេងៗ​រូ​ម​មាន​៖ ធន​គារ ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់ ការកែច្នៃ​ឈើ ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​។ ជប៉ុន​បាន​ផ្តល់នូវ​ការអនុគ្រោះ​ពន្ធ និង​ការលើកលែង​ពន្ធគយ និង​កូតា​ជាច្រើន​វិស័យ​សម្រាប់​ទំនិញ​នាំចូល​ពី​កម្ពុជា​។​

​សម្តេច​ភក្តី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ជប៉ុន នៅលើ​ឆាក​អន្តរជាតិ ដែល​បាន​នាំនូវ​ស្ថេរភាព សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ​។​
​កម្ពុជា​-​ជប៉ុន បាន​នឹង​កំពុង​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ ផលប្រយោជន៍​តំបន់ និង​អន្តរជាតិ​។​
​សម្តេច នៅបាន​ថ្លែង​អបអរសាទរ ចំពោះ​ការហោះ​ត្រង់​ពី​ទីក្រុង​តូ​ក្យូ មក​ទីក្រុង​ភ្នំពេញ និង​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ទីក្រុង​តូ​ក្យូ របស់​ក្រុមហ៊ុន​អាកាសចរណ៍ ANA ដែល​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខែកញ្ញា ឆ្នាំ​២០១៦​ខាងមុខ និង​អបអរសាទរ ចំពោះ​ការបើក​មន្ទីរពេទ្យ KITAHARA របស់​ជប៉ុន​នៅ​ភ្នំពេញ នា​ខែឧសភា ឆ្នាំ​២០១៦ ខាងមុខ​ផងដែរ​៕