អ្នកលេង​ល្បែងស៊ីសង​ខ្លា​ឃ្លោក និង​អាប៉ោង ចំនួន​៧​នាក់​ត្រូវ​ប៉េ​អិ​ម​ចាប់ខ្លួន

​ខេត្ត​ព្រះសីហនុ​៖ យ៉ាងហោចណាស់​ក៏មាន​មនុស្ស​៧​នាក់ ត្រូវបាន​កម្លាំង​កង​រាជ​អាវុធ​ខេត្ត​ចុះ​ធ្វើការ​បង្ក្រាប​ក្រុម​អ្នកញៀន​នឹង​ល្បែងស៊ីសង ខ្លា​ឃ្លោក និង​អាប៉ោង បង្ក​ឲ្យ​មនុស្ស​រត់​ជាន់ជើងគ្នា បាន​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្សារ​ចិន ស្ថិតក្នុង​ក្រុម​៣៥ ភូមិ​០១ សង្កាត់​០៤ ក្រុង ខេត្ត​ព្រះសីហនុ​។​

យោងតាម​ប្រភពពី​លោក ឧ​ត្ត​ម​សេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ថ្លែងថា​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​ម៉ោង​១២ និង​៣០​នាទី ថ្ងៃទី ២៣.០២.២០១៦ នោះបាន​ចុះបង្ក្រាប​ល្បែងស៊ីសង​មួយកន្លែង ស្ថិតក្នុង​ក្រុម​៣៥ ភូមិ​០១ សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​៧​នាក់ ក្នុងនោះ​ជនជាតិ​វៀត ណា​ម​ចំនួន​២​នាក់​។​

​ជន​ដែល​ញៀន​ល្បែង​ត្រូវបាន​ឃាត់ខ្លួន​នោះ​មាន​៖ ទី​១​ឈ្មោះ កាវ យ៉ុង​ម៉ូ​វ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម មាន​មុខរបរ​កម្មក​រ​សំណង់ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​, ទី​២​ឈ្មោះ ជិន គៀត ភេទ​ប្រុស អាយុ​៤៦ ជនជាតិខ្មែរ មុខរបរ​បើករថយន្ត មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​, ទី​៣​ឈ្មោះ ផន ផាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​មុខរបរ​លក់ កាហ្វេរ​, ទី​៤​ឈ្មោះ យ៉ យាំង​ហ៊ីង ភេទ​ប្រុស អាយុ​៥៨ ជនជាតិ​វៀតណាម មានមុខ​របរ​ទិញ​អេតចាយ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​, ទី​៥​ឈ្មោះ វួ​ច គង់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ​ក្រុម​៣៥ ភូមិ​០១ សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ទីលំនៅ​, ទី​៦​ឈ្មោះ​លឹម ឆាយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ម្ចាស់​ទីតាំង​ក្រុម​៣៥ ភូមិ​០១ សង្កាត់​០៤ ក្រុង​- ខេត្ត​ព្រះសីហនុ និង​ទី​០៧​ឈ្មោះ គង់ រតនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​មុខរបរ​លក់ ដូរ​មាន ទី​លំ នៅ​ក្រុម​៣៥ ភូមិ​០១ សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ក្នុងការ​បង្ក្រាប​នោះ​សមត្ថកិច្ច​រឹបអូស​បាន​នូវ​វត្ថុតាង មួយចំនួន​រួមមាន​៖ -​មេអាប៉ោង​ចំនួន​០២ -​តេ​ឡេ​(​បញ្ជា​អាប៉ោង​)០១ -​កៅអី​ចំនួន​១០ -​តុ​មាន​កម្រាល​អាប៉ោង​០១ -​ម៉ូតូ​ចំនួន​០២​គឿង -​ប្រាក់រៀល​២២៥០០០៛ ។​

បច្ចុប្បន្ន​ជន​ពាក់ព័ន្ធ​ករណី​លេងល្បែង​ស៊ីសង​នេះ ត្រូវបាន​កម្លាំង​កង​រាជ​អាវុធ​ខេត្ត​សាកសួរ និង ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលេង​ល្បែងស៊ីសង​តទៅទៀត ហើយ​បាន​ដោះលែង​ទៅកាន់​លំនៅដ្ឋាន​នៅ​យប់​ថ្ងៃ​ដ៏​ដែល​៕ សមុទ្រ​ខៀវ​

KA-23-02-2016-25 KA-23-02-2016-26 KA-23-02-2016-27